នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath បានប្រកាសនាំចូលខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco ក្រោយចាកចេញពីព្រះខ័នស្វាយរៀង បន្ទាប់ពីចប់លីគកំពូលកម្ពុជា រដូវកាល ២០២២។

ក្នុងនោះអង្គរថាយហ្គឺរ បានថ្លែងក្នុងសេចក្តីប្រកាសថាកីឡាករ BLASCO នឹងចូលរួមហ្វឹកហាត់ផ្លូវការជាមួយក្លិប ត្រៀមសម្រាប់រដូវកាលថ្មី នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុន ខណ:បច្ចុប្បន្នរូបគេកំពុងស្ថិតនៅប្រទេសអេស្ប៉ាញ។

ខ្សែប្រយុទ្ធ Victor Blasco ជាអតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យលីគកំពូលហុងឌូរ៉ាស មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី២ នៃពានរង្វាន់ Cambodian Premier League 2022។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយរូបនេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។

គួរដឹងថា Victor ​គឺជាមិត្តភក្តិ​ដ៏​ជិត​ស្និតរបស់ Marcus Haber អំឡុងពេលដែលគេប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Canadian Premier League លីគកំពូលកាណាដា Pacific FC និងនៅព្រះខ័នរាជស្វាយរៀង ក្របខណ្ឌ Cambodian Premier League លីគកំពូលកម្ពុជា៕

Share.