ក្លិបបាល់ទាត់ Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Antonio Conte បានរងបរាជ័យក្រោមថ្វីជើង Arsenal ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន White Hart Lane ឬ Tottenham Hotspur Stadium កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សប្តាហ៍ទី១៨ នៃក្របខណ្ឌ Premier League រដូវកាល ២០២២-២៣។

នេះគឺជាការចាញ់លើកដំបូងរបស់ Tottenham Hotspur ក្នុងដីខ្លួនឯងក្នុងរយ:ពេល៩ឆ្នាំចុងក្រោយពេលប៉ះ Arsenal សម្រាប់ជំនួប North London derby (ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើងដូចគ្នា) បន្ទាប់ពី Arsenal ឈ្នះលើកចុងក្រោយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ក្នុងលទ្ធផល ១-០។

១០ប្រកួតចុងក្រោយរវាង Tottenham Hotspur ទល់នឹង Arsenal នៅកីឡដ្ឋាន White Hart Lane ឬ Tottenham Hotspur៖
-១៦ មីនា ២០១៤ ០–១ (Arsenal ឈ្នះ)
-៧ កុម្ភៈ ២០១៥ ២–១
-៥ មីនា ២០១៦ ២–២
-៣០ មេសា ២០១៧ ២–០
-១០ កុម្ភៈ ២០១៨ ១–០
-២ មីនា ២០១៩ ១-១
-១២ កក្កដា ២០២០ ២–១
-៦ ធ្នូ ២០២០ ២-០
-១២ ឧសភា ២០២២ ៣–០
១៥ មករា ២០២៣ ០–២ (Arsenal ឈ្នះ)។

បច្ចុប្បន្ន Arsenal បន្តឈរកំពូលតារាង Premier League ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ១៥ ស្មើ២ និងចាញ់១លើកប៉ុណ្ណោះ មាន៤៧ពិន្ទុ ដាច់ក្រុមលេខ២ Man City ចំនួន៨ពិន្ទុ៕

Share.