ក្រុម ECHO Philippine ហ្វីលីពីន យកឈ្នះក្រុមជើងឯកឆ្នាំចាស់ក្រុម Black list International ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក ដោយ​មិនឲ្យ​តដៃ​រួច​ក្នុង​លទ្ធផល ៤-០ (ប្រកួត៧ហ្គេម) គ្រងតំណែង​ជើង​ឯក M4 World Championship នៅប្រទេសឥណ្ឌូណេស៊ី។​

មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍​នេះក្រុមទាំងពីរ​បាន​ទម្លាក់​ក្រុម​ខ្លាំង​ជា​ច្រើននៅវគ្គ Upper Bracket ​ដូច​ជា៖

  • ក្រុម ECHO Philippine ឈ្នះក្រុម Team HAQ ក្នុងលទ្ធផល ៣-២ ឈ្នះក្រុម ONIC E-Sports ក្នុងលទ្ធផល ៣-១ ចាញ់​ក្រុម Black list International ក្នុងលទ្ធផល ៣-២ ធ្លាក់មកវគ្គ Lower Bracket ទម្លាក់ក្រុម RRQ Hoshi ក្នុងលទ្ធផល ៣-១ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
  • ក្រុម Black list International ឈ្នះក្រុម RRQ Akira ក្នុងលទ្ធផល ៣-១ ទម្លាក់ក្រុម RRQ Hoshi និងក្រុម ECHO Philippine មកវគ្គ Lower Bracket ក្នុងលទ្ធផល ៣-២ ឡើងវគ្គផ្ដាច់ព្រ័ត្រ។

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship ឆ្នាំនេះ​មាន​ក្រុមកីឡាករ E-Sports ចំនួន១៦ក្រុម​មកពីប្រទេស​ផ្សេងៗទូទាំពិភពលោក​ចូលរួម​ដែល​មានប្រាក់​រង្វាន់​សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។

ប្រាក់រង្វាន់ការប្រកួត M4 World Championship តាម​ចំណាត់​ថ្នាក់មានដូចខាងក្រោម៖

  • ក្រុម ECHO Philippineលេខ១ ជើងឯកទទួលបានពានមួយ និងប្រាក់រង្វាន់ ៣០០ ០០០ដុល្លារអាមេរិក
  • ក្រុម Black list International លេខ២ ជើងឯករង ទទួលបានប្រាក់រង្វាន់ ១២០ ០០០ដុល្លារអាមេរិក
  • ក្រុម RRQ Hoshi លេខ៣ ទទួលបានប្រាក់រង្វាន់ ៨០ ០០០ដុល្លារអាមេរិក
  • ក្រុម ONIC E-Sports លេខ៤ ទទួលបានប្រាក់រង្វាន់ ៥៥ ០០០ដុល្លារអាមេរិក
  • ក្រុម Falcon E-Sports លេខ៥ និង The Vallay លេខ៦ ទទួលបានប្រាក់រង្វាន់ ៤០ ០០០ដុល្លារអាមេរិក
  • ក្រុម Incendio Supremacy លេខ៧ និង RRQ Arkira លេខ៨ ទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារអាមេរិក
  • ក្រុម S11 Gaming Agentinaលេខ៩, Team HAQ លេខ១០, TODAK លេខ១១, Occupy Thrones លេខ១២ ទទួលបានប្រាក់រង្វាន់ ១៥ ០០០ដុល្លារអាមេរិក
  • ក្រុម RSG Singaporeលេខ១៣,MDH លេខ១៤, Burn X Flash លេខ១៥, Malvinas Gamingលេខ១៦ ទទួលបានប្រាក់រង្វាន់ ១០ ០០០ដុល្លារអាមេរិក៕

Share.