វគ្គផ្តាច់ព្រ័ត្រជើងទី២

យោងតាមការចុះផ្សាយរបស់ Main Stand – International សារព័ត៌មានរបស់ប្រទេសថៃ បានឲ្យដឹងថា ប្រយុទ្ធថៃ Teerasil Dangda អាចនឹងអវត្តមាន សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ ជើងទី២ ទល់នឹងវៀតណាម ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី១៦ ខែមករា វេលាម៉ោង ៧:៣០នាទីយប់។

តារាឆ្នើមរបស់ក្រុមជម្រើសជាតិថៃ វ័យ៣៤ឆ្នាំរូបនេះត្រូវបានលោក Alexandré Pölking អនុញ្ញាតឲ្យចូលហ្វឹកហាត់ក្នុងកម្រិតស្រាលដាច់ដោយឡែកពីក្រុម មូលហេតុគឺដោយសារតែ Teerasil Dangda មានបញ្ហារបួសត្រង់សរសៃពួរភ្លៅខាងក្រោយ។

Teerasil Dangda

បច្ចុប្បន្ន Teerasil Dangda កំពុងស្ថិតក្នុងបញ្ជី Top Scorers ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 សរុប៦គ្រាប់ ស្មើគ្នាជាមួយ Nguyễn Tiến Linh ខ្សែប្រយុទ្ធវៀតណាម។

គួរដឹងថាកាលពីជើងទី១ ក្រុមជម្រើសជាតិវៀតណាម បានប្រកួតស្មើ ២-២ ជាមួយថៃ នៅវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup 2022 ក្នុងកីឡដ្ឋាន My Dinh ទីក្រុងហានណូយ ប្រទេសវៀតណាម នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

វគ្គផ្តាច់ព្រ័ត្រជើងទី១

យប់នេះផងដែរ គឺជាដឹកនាំលើកចុងក្រោយរបស់លោក Park Hang Seo ​គ្រូ​បង្វឹកសញ្ជាតិកូរ៉េខាងត្បូង ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិវៀតណាម ដោយកុងត្រារបស់នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។

លោក Park Hang Seo បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ លោកបាន​មកដឹកនាំក្រុមជម្រើសជាតិវៀតណាមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត រហូតដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

លោក Park Hang Seo

ខណ:កីឡាករ Poramet Arjvirai របស់ក្រុមជម្រើសជាតិថៃ គឺជាកីឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីអ្នកចាំទី Dang Van Lam របស់ក្រុមជម្រើសជាតិវៀតណាម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។

ក្នុងនោះក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-seo ជាក្រុមតែ​មួយ​គត់​ដែល​ឆ្លងកាត់៦ប្រកួត ដោយគ្មាន​ក្រុម​ណា​ស៊ុត​ចូល​ទីសម្បី១គ្រាប់ និងស៊ុតចូល​គូប្រកួតបាន១៤គ្រាប់។

កីឡាករ Poramet Arjvirai

វគ្គជម្រុះក្នុងពូល៖
ប្រកួតទី១ ឈ្នះឡាវក្នុងលទ្ធផល ៦-០
ប្រកួតទី២ ឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០
ប្រកួតទី៣ ស្មើជាមួយសិង្ហបុរី ០-០
ប្រកួតទី៤ ឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
ជើងទី១ ស្មើជាមួយឥណ្ឌូណេស៊ី ០-០
ជើងទី២ ឈ្នះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-០

***វគ្គផ្តាច់ព្រ័ត្រ៖
ជើងទី១ ស្មើជាមួយថៃ ២-២
របូត២គ្រាប់ស៊ុតដោយកីឡាករ Poramet Arjvirai និង Sarach Yooyen

Share.