ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship 2022 ធ្វើឡើង​នៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី គឺជាលើកទី៤ហើយ។ ក្រុម ECHO Philippine ហ្វីលីពីន ជាក្រុមជើងឯកឆ្នាំនេះ បន្ទាប់ពីបាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ក្រុម Black list International ហ្វីលីពីន នៅ​វគ្គផ្ដាច់​ព្រ័ត្រដោយ​មិនឲ្យ​តដៃ​រួច​ក្នុង​លទ្ធផល ៤-០ (ប្រកួត៧ហ្គេម)។

ខាងក្រោមនេះជាក្រុមជើងឯងទាំង ៤រដូវកាលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M Series World Championship៖

  • លើកទី១ M1 World Championship ក្រុម EVOS Legends (ឥណ្ឌូណេស៊ី) ជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ៨ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
  • លើកទី២ M2 World Championship ក្រុម Bren E-Sports (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ១៤ម៉ឺនដុល្លារអាមេរិក មានចំនួន១២ក្រុមចូលរួម
  • លើកទី៣ M3 World Championship ក្រុម Blacklist International (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
  • លើកទី៤ M4 World Championship ក្រុម ECHO (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម

ព្រឹត្តិការ​ណ៍​ប្រកួតកីឡាអេឡិចត្រូនិក លើកទី៤ដ៏ធំប្រចាំឆ្នាំនេះ រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ឆ្នាំនេះ​មាន​ក្រុមកីឡាករ E-Sports ចំនួន១៦ក្រុម​មកពីប្រទេស​ផ្សេងៗទូទាំពិភពលោក​ចូលរួម​ដែល​មានប្រាក់​រង្វាន់​សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

Share.