សិល្បៈ​ជាតិ​៖ Net Idol ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​ អេឡិច​ កូណាន់ គឺជា​មនុស្ស​ជំនិតឬជិតស្និទ្ធ​របស់​តារា​ចម្រៀង ​ទេព បូព្រឹក្ស​ បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​និង​សរសើរ​ចំពោះ​លោក​ច្រើន​ នៅពេល​ដែល​លោក​បានបង្ហោះ​វីដេអូ​ចម្រៀង​ខ្លី​មួយ​ច្រៀង​ Cover បទ​ល្បី​របស់​អនាគត​ម៉ាក់ៗ​នៅ​លើ​បណ្ដាញ​សង្គម​​​ថ្មីៗ​នេះ​។

បទ​ចម្រៀង​ «មិន​ជឿ​ថា​បង​មិន​ស្រលាញ់​អូន​ទេ» ដែល​ជា​បទ​ចម្រៀង​មនោ​សញ្ចេតនា​ស្នេហា​ដ៏​ពីរោះ​របស់​ម៉ាក់​ម៉ាក់​ ទេព បូព្រឹក្ស​ត្រូវ​បាន​ Net Idol ល្បី​ឈ្មោះ​ អេឡិច​ កូណាន់​ យក​មក​ច្រៀង​ឡើងវិញ​ (Cover) ដោយ​​រក្សា​ទុក​ប៉ារ៉ូល​ដដែល​គ្រាន់​តែ​ប្ដូរ​ពាក្យ​ពី​អូន​មក​ជា​បង​វិញ​ប៉ុណ្ណោះ​។

ក្រោយ​ឃ្លីប​ខ្លី​ចម្រៀង​ខ្លី​ ដក​ស្រង់​យក​មក​ផ្សព្វផ្សាយ​របស់​លោក​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​អ្នក​គាំទ្រ​ជា​ច្រើន​បាន​​សរសើរ​ពី​ទឹក​សំឡេង​របស់​យុវជន​រូប​នេះ​ ព្រោះ​កន្លង​មក​គ្រប់​គ្នា​ដឹង​ថា​លោក​គឺជា​តារា​ភេទ​ទីបី​ ប៉ុន្តែ​នៅពេល​លោក​ច្រៀង​សំឡេង​ប្រុស​ពិត​ជា​ប្លែក​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត​។

ចង់​ដឹង​ថា​ អេឡិច ​កូណាន់ ​ច្រៀង​បទ​នេះ​ពីរោះ​យ៉ាង​ណា​នោះ​សូម​ស្ដាប់​បទ​ចម្រៀង​ខ្លី​ខាង​ក្រោម​៖​

Share.