នាយផ្នែកការិយាល័យចរាចរណ៍ និងមន្ត្រី១០រូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺត្រូវបានដាក់ពិន័យករណី ផាកពិន័យបទល្មើសចរាចរណ៍ពីអ្នកបើកបរល្មើសដោយមិនបានចេញវិកយប័ត្រនៅលើកំណាត់ផ្លូវជាតិលេខ៤។ ការដាក់ពិន័យទៅលើក្រុមមន្ត្រីទាំងនោះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីករណីផាក ពិន័យមិនប្រក្រតីរបស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ ខណៈដែលចុះពង្រឹកការអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាក់ថា   បន្ទាប់ពីបានឆែក និងពិនិត្យ ស្វែងរក ឈ្មោះ  Khem S othearith  ដូចគណនេយ្យ  ABA ដែលត្រូវបានអះអាង ថា ជានគរបាល ខេត្ដកំពង់ស្ពឺ  ជាលទ្ធផល គណ នេ យ្យ ABA Khem Sothearith  ពិតជា របស់លោក អនុសេនីយ៍ ឯក  ខែម  សុធារិទ្ធ  អត្ដលេខ  ៧៥ ៧៤៣  តួនាទី  នាយផ្នែក  ការិយា ល័យ ចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ  ។

បើតាមស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៤  ខែមករា  ឆ្នាំ ២០២៣  សមត្ថកិច្ច នគរបាល  ចរាចរណ៍ ខេត្ដ កំពង់ស្ពឺ  បានបំពេញ បេសកកម្ម  រឹតបន្តឹងច្បាប់ ចរាចរណ៍ ផ្លូវគោក នៅចំណុច ផ្លូវជាតិលេ ខ ៤  គីឡូម៉ែត្រ ៧៩-៨០  និងបានឃាត់ រថយន្ដ កូរ៉េ ដឹកទំនិញ សំពីងសំពោង  មួយគ្រឿង ស្លាក លេខ ភ្នំពេញ  2BP_46 6 2  ក្នុងទិស ដៅពីខាងកេីតទៅទិសខាង លិច  ឆ្ពោះ ទៅ ខេត្ដ ព្រះសីហនុ។សមត្ថកិច្ច បានឃាត់ពិនិត្យរក ឃេីញអ្នកបេីកបរ ឈ្មោះ  នី   វ៉ាន់ហេង  ភេទប្រុស  អាយុ ២២ឆ្នាំ  គ្មាន ប័ណ្ណ បើកបរ  និ ងដឹក ទំ និញ សំពីងសំពោង ល្មេីស ច្បាប់។

សមត្ថកិច្ច បានប្រាប់ថា បទល្មេីស ខាង លេី  គឺពិន័យ  ១,២០០,០០០  រៀល  និង ពិន័យ  ១ ៥០,០០០  រៀលបន្ថែម ល្មេីសទំនិញសំពីងសំពោង  ពេលនោះ អ្នករួមដំណើរ និងជាម្ចាស់សំអាងការ បានប្រាប់ថា សុំ សម្រួល  ដោយសុំជូនជាប្រាក់ ២០០ដុល្លារ  តែសុំលេខ  ABA ដេីម្បី ឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ ២ ០០ ដុល្លាររួច ក៏បានបន្ដដំណេីរទៅ បាត់ ។

បច្ចុប្បន្ន ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ  បានស្រាវជ្រាវ និងមានចំណាត់ការ លេីមន្រ្ដីចរាចរណ៍ទាំ ង ១ ០ នាក់  យកមកទុកបណ្ដោះអាសន្ននៅការិ យាល័យ បុគ្គលិក អនុវត្ត តាមវិន័យបទបញ្ជាកងកម្លាំងនគរបាលជាតិ  និងបន្ដធ្វើ ការ ស្រាវជ្រាវ ដេីម្បី ចំណាត់ការ នីតិវិធីបន្ដ  ចំពោះម្ចាស់រថយន្ត។ ស្នងការដ្ឋាន នគរ បា ល ខេត្ត កំពង់ស្ពឺ នឹងស្រាវជ្រាវ ទាក់ទង ដេីម្បីជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លារ ជូនគាត់វិញ៕

អត្ថបទ៖ចតុមុខ

Share.