សិល្បៈ​ជាតិ​៖ អ្នក​ទស្សនា​មាន​ឱកាស​ទទួល​បាន​សំបុត្រ​ចូល​រួម​ទស្សនា​កម្មវិធី​ Miss Planet International បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​លក្ខខណ្ឌ​ងាយ​ៗ​តែ​ប៉ុណ្ណោះ​។

យោង​តាម​ការ​សេចក្ដី​ប្រកាស​របស់​ផេក​ MPI-Planet Update បាន​ឱ្យ​ដឹង​ថា​បេក្ខភាព​បវរកញ្ញា​ហ្វីលីពីន​ និង​ បវរកញ្ញាថៃ​ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣​ ខែ​មករា​ ខាង​មុខ​នេះ​ ដើម្បី​ត្រៀម​ប្រកួតប្រជែង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ Miss Planet នៅ​ប្រទេស​កម្ពុជា​។ ដោយ​ឡែក​​អ្នក​គាំទ្រ​ដែល​ឆ្លៀត​ឱកាស​ទៅ​ចូលរួម​ទទួល​ស្វាគមន៍​បវរកញ្ញា​​នៅ​ថ្ងៃ​ទី​២៣​ ខាង​មុខ​នេះ​ នឹង​ទទួល​បាន​ឱកាស​បាន​សំបុត្រ​ទស្សនា​ហ្វី (Free) ដូច្នេះ​នេះ​គឺ​ចាត់​ទុក​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​បងប្អូន​ដែល​ស្រលាញ់​គាំទ្រ​វិស័យ​មួយ​នេះ​ ហើយ​ចង់​បាន​សំបុត្រ​ទស្សនា​ផ្ទាល់​អាច​ឆ្លៀត​ពេល​ទៅ​ព្រលានយន្ត​ហោះ​ ដើម្បី​ទទួ​លបាន​សំបុត្រ​ទស្សនា។

Share.