សិល្បៈជាតិ៖ ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលអតីតម្ចាស់ Miss Grand Cambodia 2021 គឺ ប៉ូ​ ​គីម​ថេង​សុត​ធីតា ត្រូវបានប្រកាសជាផ្លូវការថា ជាបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss​ Supranational​​ Cambodia​​ ​2023​​។ នេះបើតាមការប្រកាសនៅលើហ្វេសប៊ុកផេក Miss​ Supranational​​ Cambodia​​ ផ្លូវការ​ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។

ដូចបានដឹងកន្លងមកថា កញ្ញា ប៉ូ​ ​គីម​ថេង​សុត​ធីតា គឺជាអតីតម្ចាស់ Miss Grand Cambodia 2021 ដែលតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដអន្តរជាតិនៅប្រទេសថៃ។ ក្នុងនោះកញ្ញាសម្រេចបានជោគជ័យដ៏ធំធេងមួយ ដែលអាចនាំមុខមាត់ប្រទេសជាតិចូលទៅកាន់វគ្គ Top 10 នៃកម្មវិធី។ សម្រាប់សមត្ថភាពពិសេសរបស់កញ្ញា ហ្វេនអ្នកគាំទ្រកម្ពុជានៅ​មិនទាន់​ភ្លេចឡើយ នូវភាពក្លាហាដែល​នាង​បាន​បង្ហាញ​ពេលនោះ និងចងចាំមក​ដល់បច្ចុប្បន្ន។

សូមជម្រាបថា ក្រៅពីទទួលបានភាពជោគជ័យជា Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុទ្ធធីតា ក៏ធ្លាប់បានគ្រងមកុដជាជយលាភី Third Runner Up កម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន ។ កញ្ញាធ្លាប់មានឈ្មោះជាបវរកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាល MUC ថែមទៀតផង។

រហូតបង្ហាញមុខយ៉ាងភ្ញាក់ផ្អើលក្នុងការចូលរួមប្រកួត Miss​ Supranational​ Cambodia​ ​2023​ គ្រប់គ្នាកំពុងចាំអ៊ុតមើលថា តើកញ្ញា ប៉ូ​ ​គីម​ថេង​សុត​ធីតា អាចស្រវ៉ាយកមកុដមកគ្រងបានដូចឆ្នាំ២០២១ ទៀតដែរឬទេ? កញ្ញានៅពេលកំពុងស្ថិតក្នុងក្រសែភ្នែកតាមដានរបស់មហាជន។

Share.