BORTU DAUDA Y

នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោក ឡុង ឬទ្ធា បានប្រកាសនាំចូលកីឡាករ បរទេសថ្មីបន្ថែម២រូបបន្ថែម ត្រៀមចូលរួមប្រកួតប្រជែងពានរង្វាន់ Cambodia League Cup ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣​ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។​

ខាងក្រោមនេះគឺជាកីឡាករបរទេសទាំង៤រូប៖
-ខ្សែការពារកណ្តាលសញ្ជាតិហ្គាំប៊ី ម្ចាស់អាវលេខ១៩ SAIDY AHMAD K មកពីក្រុម NARA UNITED នៃលីគទី៣ ប្រទេសថៃ
-ខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា ម្ចាស់អាវលេខ១៥ BORTU DAUDA Y មកពីក្រុម Bangkok F.C នៃលីគទី៣ ប្រទេសថៃ។

SAIDY AHMAD K


-ខ្សែប្រយុទ្ធជនជាតិសញ្ជាតិជប៉ុន ម្ចាស់អាវលេខ១៧ TAKESHITA MASATOSHI ពីក្រុម Khoromkhon FC នៃលីគកំពូល ប្រទេសម៉ុងហ្គោលី
-ខ្សែបម្រើជនជាតិជប៉ុន ម្ចាស់អាវលេខ១១ SO OMAE ពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ។

ជាមួយគ្នានោះព្រៃវែង បាននាំចូលអ្នកចាំទី សាំង ហាន់ឃុន, ខ្សែប្រយុទ្ធស្លាប រដ្ឋ វីរៈ, ខ្សែប្រយុទ្ធស្លាប គី រីណា និងខ្សែការពារស្លាប រស់ សំអឿន ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ពីវិសាខា និងយុវជនអាយុក្រោម១៨ឆ្នាំ ៤រូបបន្ថែមទៀតដូចជា ឡូ រ៉ាស៊ី, លី ដារ៉ូ, ស្រ៊ីម ស៊ីណាន់ និងសំ សុវណ្ណារិទ្ធ ពីវិសាខា ផងដែរ៕

Share.