សិល្បៈជាតិ៖ ដំណឹងបាត់ខ្លួនរបស់បេក្ខភាពជ័យលាភីរងទី ២ នៃកម្មវិធីប្រកួត Mister Supranational Cambodia នៅឯប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣ គឺនៅមិនទាន់មានតម្រុយណាបញ្ជាក់ពីស្ថានភាពរបស់បេក្ខភាពនៅឡើយទេ។

​តាមបញ្ជាក់ចេញពីហ្វេសប៊ុករបស់ជនជាតិថៃ បានឱ្យដឹងថា បេក្ខភាព សល្យវណ្ណនុតជា ហៅ ឆានុត ជាម្ចាស់តំណែង Mister Supranational Cambodia រងលំដាប់ទី២ បាត់ខ្លួនពីសណ្ឋាគារ​ដែលគាត់​ស្នាក់នៅក្នុង​ប្រទេសថៃកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ដោយបន្យល់នូវវត្ថុតាងដូចជាទូរស័ព្ទ ថ្នាំងងុយដេក របស់របរផ្សេងៗ និងលិខិតមួយច្បាប់ដោយអះអាងថា ​សុំទោសអ្នក​​គ្រប់គ្នា​លាហើយ

កន្លងច្រើនថ្ងៃមកនេះ នៅមិនទាន់មានការបញ្ជាក់ពីអំពីដំណឹងស្ថានភាពបច្ចុប្បន្នរបស់បេក្ខភាពរូបនេះថា ស្នាក់នៅទីណា ឬមានជីវិតផុតគ្រោះភ័យយ៉ាងណាឱ្យអ្នកគាំទ្របានដឹងនៅឡើយទេ។ ទាំងសាព័ត៌មានថៃ វៀតណាម និងកម្ពុជាយើង បានជួយបង្ហោះផ្សាយអំពីដំណឹងនេះជម្រាបឱ្យមហាជនបានដឹង ដើម្បីស្វែងកន្លែងដែលបេក្ខភាពបានលាក់ខ្លួន។

គិតរហូតមកទល់ថ្ងៃទី ១៩​ ខែមករា នេះ ក៏មិនទាន់មានការបញ្ជាក់ដំណឹងពីខាងអ្នករៀបចំកម្មវិធី Mister Supranational Cambodia អំពីដំណឹងនៃការស្វែងរកបេក្ខភាពខាងលើនេះបន្ថែមនៅឡើយទេ។ អ្នកគាំទ្រជាច្រើនរំពឹងថា សមត្ថកិច្ចនៅក្នុងប្រទេសថៃអាចនឹងស្វែងរកតម្រុយបេក្ខភាពរូបនេះឃើញ ដើម្បីបញ្ជូនដំណឹងមកកម្ពុជាវិញ កុំឱ្យហ្វេន ឬសាច់ញាតិមានក្ដីព្រួយបារម្ភខ្លាំង។

Share.