សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ចេញ​សេចក្ដីជូនដំណឹងសម្រាប់​ក្រុម​កីឡាករ PUBG Mobileដើម្បីធ្វើ​ការប្រកួត PUBG Mobile National Championship 2023 ដែលនឹង​មានជាឱកាស​តំណាង​កម្ពុជា​ចូលរួម​ប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជាក់ថា សម្រាប់៥ក្រុមដែល​បាន​ចំណាត់​នាក់​ល្អ​ជាង​គេ​នឹង​ចូលរួមប្រកួត PMPL SEA WILDCARD និង ២ក្រុមដែល​ធ្វើបាន​ល្អជាងគេក្នុងការប្រកួត PMPL SEA WILDCARD នឹងតំណាងកម្ពុជាចូលរួម​ប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ខណ: ក្រុមកីឡាករអេឡិចត្រូនិក ១ឫក៏២ ក្រុមដែល​ធ្វើបាន​ល្អជាងគេក្នុងការប្រកួត PMPL SEA WILDCARD​ នឹងតំណាងកម្ពុជាចូលរួមប្រកួតជម្រុះថ្នាក់តំបន់ ដើម្បីស្វែងរកកៅអីទៅប្រកួតនៅ World Esports Championship លើកទី១៥ ឆ្នាំ2023 ដែលរៀបចំដោយ IESF នៅទីក្រុង Iasi ប្រទេស Romania។

តោះកុំឲ្យឱកាសល្អនេះកន្លងផុតទៅចុះឈ្មោះឥឡូវនេះ៖ https://forms.gle/ptpRPjSa8rXdcCUy5 រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ រាល់ចម្ងល់ផ្សេងៗអាចសួរនៅក្នុង Discord នេះ៖ https://discord.gg/58tErUUKed

Share.