ទោះ​បី​​ជា​ពេល​នេះ​លោក​អ្នក​នៅ​មិន​ទាន់​ជោគជ័យ​មាន​លុយ​ហូរហៀរ​ដូច​គេ​​ តែ​បើ​លោក​អ្នក​រៀបចំ​ហុងស៊ុយ​ផ្ទះ​តាម​របៀប​នេះ​អាច​នឹង​ជួយ​លោក​អ្នក​បាន​។ តាម​តម្រា​ហុងស៊ុយ​ចិន​បាន​ចារ​ទុក​ថា​ផ្ទះ​ដែល​មាន​ហុង​ស៊ុយ​ល្អ​ចាំ​បាច់​ត្រូវ​មាន​វត្ថុ ៤​យ៉ាងនេះ។

អ្នក​ណា​ៗ​ក៏​ចង់​បាន​ផ្ទះ​ដែល​រស់​នៅ​មាន​ក្ដី​សុខ​ ចម្រុង​ចម្រើន​ដូច្នេះ​រឿង​ហុងស៊ុយ​ផ្ទះ​ចាត់​ទុក​ថា​ជា​រឿង​សំខាន់​មួយ​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​ជា​ដាច់​ខាត​។ តោះ​បើក​ទ្វារ​​រៀបហុងស៊ុយ​ ហៅ​ទ្រព្យ​និង​សិរីមង្គល​ចូល​ក្នុង​ផ្ទះ​ ដើម្បី​ឱ្យ​អ្នក​រស់​នៅ​មាន​ជីវិត​ដែល​ស្រស់​បំព្រង​​មាន​ហូបចុក​គ្រប់​គ្រាន់​មិន​ខ្វះខាត។

 ១. កណ្ដឹង​៖

ចាប់​តាំង​ពី​សម័យ​បុរាណ​មក​ ជនជាតិ​អាស៊ី​មាន​ជំនឿ​លើ​សំឡេង​របស់​កណ្ដឹង​ពី​កណ្ដឹង​ខ្យល់ ឬកណ្ដឹង​ហុងស៊ុយ​ គេជឿថា​សំឡេង​កណ្ដឹង​នឹង​ធ្វើ​ឱ្យ​ទីតាំង​ដែល​អ្នក​រស់នៅ​មាន​ជីវិត​ជីវ៉ា បណ្ដេញ​អមនុស្ស​ និង​វត្ថុ​កខ្វក់​ចេញ ហើយ​ហៅ​តែ​វត្ថុ​ល្អៗ​ចូល​មក ដូច​ជា​ហៅ​លុយ​កាក់ ហៅទ្រព្យ ហៅមាស​ពេជ្រ​ ហៅលាភ​សំណាង ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​បោះ​សំឡេង ដូច្នោះ​ហើយ​ទើប​អ្នក​ស្រុក​និយម​ព្យួរកណ្ដឹង​ខ្យល់​ឬ​កណ្ដឹង​ហុង​ស៊ុយ នៅ​ខាង​មុខ​ផ្ទះ​ ដើម្បីជា​សិរី​សួស្ដី​។ សំឡេង​កណ្ដឹង​ខ្យល់​បង្កើត​ឱ្យ​មាន​កម្លាំង​រំញ័រ​ដែល​ជួយ​ជំរុញ​កម្លាំង​ជីវិត​មនុស្ស​ឱ្យ​ដំណើរ​ការ​ទៅ​កាន់​ផ្លូវល្អ​ ហើយចំណុច​ដែល​ស័ក្ដិសម​សម្រាប់​ព្យួរកណ្ដឹង​ខ្យល់​នេះ​មាន​ មុខ​ផ្ទះ របៀង​មាត់​បង្អួច ទ្វារផ្ទះ​(ឈើ​ឬ​កញ្ចក់​) ដើរ​ឈើ និង​របងផ្ទះ​។ គេ​មាន​ជំនឿ​ទៀត​ថា​ការ​ដែល​ព្យួរកណ្ដឹង​តូច​មាន​ចង​ខ្សែ​ក្រហម​នៅ​មុខ​ទ្វារក្រៅ​ផ្ទះ​នឹង​ជួយ​ឱ្យ​មាស​ប្រាក់ហូរ​ចូល​ក្នុង​ផ្ទះ​។ របស់​ល្អៗ​បែប​នេះ​លោក​អ្នក​គួរ​ប្រញាប់​ទៅ​រក​មក​ព្យួរ​​មុខ​ផ្ទះ​ហើយ​។

២.កាក់​ចិន​បុរាណ​៖

គេចាត់​ទុក​ថា​វា​គឺជា​វិជ្ជា​មូល​ដ្ឋានដ៏​សំខាន់​របស់តម្រា​ហុងស៊ុយ​។ គេ​ជា​ថា​វា​ជា​វត្ថុ​មង្គល​ដែល​ជួយ​នាំ​លាភ​សំណាង​ចូល​មក​ក្នុង​ផ្ទះ​ វាក៏​ជា​វិធីសាស្ត្រ​មួយ​ដែល​ចិន​សែ​គ្រប់​គ្នា​ចាំ​បាច់​ត្រូវ​តែ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បីជួយ​បង្កើត​លាភ​សំណាងនិង​ភាព​មាន​បានដល់​កូន​សិស្ស​ទាំង​អស់​ដែល​មក​ទទួល​សេវា​មើល​ហុងស៊ុយ។ កាក់​ចិន​បុរាណ​ចំនួន​៣​ក្រង​ដោយ​ខ្សែ​ក្រហម​ គឺជា​កាក់​ចិន​បុរាណ​ក្នុង​សម័យ​ស្ដេច​ឈាន​ឡុង​ ដែល​ជា​យុគ​​សម័យ​កាល​ដ៏​រុង​រឿង​បំផុត​របស់ ប្រទេស​ចិន​​​។ វិជ្ជា​នេះ​គេចាត់​ទុក​ជា​វិជ្ជា​ដែល​មាន​កម្លាំង​មហាមង្គល​ដែលល្អ​ជា​ទីបំផុត​ ព្រោះ​ជា​វត្ថុ​ដែល​ហុងស៊ុយ​ចាត់​ទុក​ថា​មាន​ភាព​សំខាន់​អាច​ជួយ​ការពារ​បុគ្គល​ដែល​មាន​វត្ថុនេះជាប់​ខ្លួន​ឱ្យ​​ជួប​តែ​ក្ដី​សុខ​ សម្រេច​ជោគជ័យ​ និង​មាន​ភាព​ចម្រុងចម្រើន​ លុយកាក់​ទ្រព្យ​សម្បត្តិ និង​លាភ​សំណាង​ឧត្តុង្គឧត្តម​។ សម្រាប់​វិជ្ជាហុងស៊ុយ​គេ​ចាត់​ទុក​កាក់​ចិន​ថា​ជា​វត្ថុ​ល្អ​នាំ​សំណាង​ បើ​ការ​រៀប​ហុងស៊ុយ​វិញ​ កាក់​៣​ក្រង​ដោយ​ខ្សែ​ក្រហម​​នេះ​​ ជួយ​ឱ្យ​កើត​មាន​សំណាង​ល្អ មាន​លាភ​ មាន​មាស​ប្រាក់​មាន​លុយ​កាក់​ និង​ជា​វិជ្ជា​ជួយ​ឱ្យ​មាន​ទ្រព្យល្អ​បំផុត​។ (សូម​ជំរាប​ថា​សម្រាប់​អ្នក​ដែល​ចង់​មាន​លាភ ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ចាំ​បាច់​ត្រូវ​ប្រើ​កាក់​ចិន​បុរាណ​ចំនួន​៣​ក្រង​ដោយ​ខ្សែ​អំបោះ​ក្រហម​ដាក់​ជាប់​ខ្លួន​។ ជាពិសេស​សម្រាប់​អ្នក​ដែល​ជា​ម្ចាស់ហាង ម្ចាស់​អាជីវកម្ម​ ចាំ​បាច់​ត្រូវ​តែ​ប្រើ​ប្រាស់​កាក់​ចិន​បុរាណ​ក្រង​អំបោះ​ក្រហម​នេះ​)។កាក់​ចិន​បុរាណ​មាន​រូប​រាង​មូល​ មាន​ប្រហោង​បួន​ជ្រុង​នៅ​ចំកណ្ដាល​ ព្រម​ទាំង​មាន​ក្រង​ដោយ​អំបោះ​ក្រហមភ្ជាប់​កាក់​ចូល​គ្នា​ គេ​ជឿ​ថា​បើ​យកទៅ​ព្យួរ​នៅ​បវិវេណ​ខាង​មុខ​ផ្ទះ​ នឹង​ជួយ​ហៅ​ទ្រព្យ​ចូល​ផ្ទះ​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​កុំ​ព្យួរ​កាក់​លើស​ពី​៣​ ព្រោះ​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ច្រើន​ជាង​សំណាង​ល្អ​។

៣. ត្រី​ខយ ឬ​ រូប​ធម្មជាតិ

តាម​វិជ្ជា​ហុង​ស៊ុយ​មាន​ជំនឿ​ថា​ការ​ចិញ្ចឹម​ត្រី​ខយ​ ឬការ​យក​រូប​ភាព​ដែល​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​ដូចជា​រូបភាព​ផ្កា រូបភាព​ទឹក​ រូបភាព​ទេសភាពធំទូលាយ មក​ព្យួរ​នៅ​ក្នុង​ផ្ទះ​នឹង​ជួយ​ហៅ​ទ្រព្យ​សម្បត្តិ​ និង​លុយកាក់​ចូល​ក្នុង​ផ្ទះ​។

៤. ដាក់តាំង​ដើម​ឈើ​ក្នុង​ផ្ទះ៖

ដើម​ឈើ​ក្រៅ​ពីជួយ​ឱ្យ​ផ្ទះ​មើល​ទៅ​ត្រជាក់ត្រជុំ​ហើយ​នោះ​ នឹង​ជួយ​ហៅ​មាស​ប្រាក់​បាន​ទៀត​ផង​ ដូច្នោះ​ហើយ​កុំ​បណ្ដោយ​ឱ្យ​ដើមឈើ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ស្វិត​ស្រពោន​ ព្រោះ​នឹង​ធ្វើ​ឱ្យ​គ្មាន​លាភ​សំណាង​ហូរ​ចូល​​ក្នុង​ផ្ទះ​ ចាំ​បាច់​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ឧស្សាហ៍​ស្រោយ​ទឹក​ ពូន​ដី ដាក់​ជី បើ​សិន​ជា​ដើម​ឈើ​នាំ​លាភ​ទៀត​នោះ​នឹង​កាន់​តែ​ល្អជួយ​នាំ​សំណាង​ថែម​ទៀត​។

Share.