ខ្សែប្រយុទ្ធ Nick Taylor បានស្ថិតក្នុងបញ្ជីរាយនាមក្រុមកីឡាករជម្រើសជាតិ​កម្ពុជា របស់លោក Keisuke Honda ក្នុង​ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022 កន្លងទៅ។

ថ្មីៗនេះមាន​លេច​វត្តមានខ្សែប្រយុទ្ធ Nick Taylor កំពុងថត MV យ៉ាង​សកម្ម​ក្នុង​បទ​ចម្រៀង​ថ្មីរបស់​តារា​ចម្រៀងកញ្ញា រ៉ាប៊ី – Rabee ជាមួយ តារាកំប្លែងលោកណម ដែលគេហៅថា Vann Norm និងតារា TikTok លោក Nook Nook។

ខណ: Nick Taylor ក៏​នឹង​បង្ហាញវត្តមាន​នៅ​ក្នុង Podcast របស់​លោក ឆេង សុភ័ក្រ្ត ក្រោយ​ពេល​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ផេក​របស់​លោក​ថា៖ «​រូបភាពមានសំឡេង! រង់ចាំស្តាប់ពួកខ្ញុំ ទាំង២ ជជែកពីជីវិត និង​ កីឡា ជាភាសាបរទេស! ខ្ញុំកំពុងរៀបចំ Subtitle សម្រាប់​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ!»។

រូបភាព៖ រៀនថត Rean Thort

ក្រោម​ចប់​ព្រឹត្តិការណ៍នេះ នៅដើមឆ្នាំ ២០២៣ កីឡាកររូបនេះត្រូវបានក្លិបធំៗជាច្រើន ជា​ពិសេស​នៅលីគកំពូលកម្ពុជា ដែលមានដូចជា បឹងកេត, វិសាខា, ភ្នំពេញក្រោន និង​ព្រះខ័នរាជ​ស្វាយ​រៀង ជាដើម ចាប់ផ្តើមអារម្មណ៍ចង់នាំរូបគេចូលរួមក្រុម ដើម្បីប្រកួតប្រជែងពានរង្វាន់​នាៗ​នៅ​រដូវកាលថ្មីនេះ?

Nick Taylor ជាកូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជន​ជាតិ​អាមេរិក មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕

រូបភាព៖ Rabee
រូបភាព៖ រៀនថត Rean Thort
Share.