សិល្បៈ​ជាតិ​៖ កម្មវិធី​​ប្រកួត​សម្រស់​បវរកញ្ញ​ភព​ផែនដី​ MPI ឬ​ Miss Planet International នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែ​មក​រា​ខាង​មុខ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដូច្នេះ​​បេក្ខនារី​​បវរកញ្ញា​តំណាង​ឱ្យ​​ប្រទេស​​ផ្សេងៗ​ បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​កន្ទុយ​គ្នា​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត ដែល​ធ្វើ​ឱ្យ​ព្រឹក​មិញ​នេះ​ព្រលានយន្ត​ហោះ​អន្តរជាតិ​កម្ពុជា​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ស្រី​ស្អាតជា​ច្រើន​ជាតិ​សាសន៍​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា​ ឆ្នាំ​២០២៣នេះ ​បវរកញ្ញា​ចំនួន​៣​រូប​បាន​ធ្វើ​មក​ដល់ទឹក​ដី​កម្ពុជា​មាន​ដូចជា​បវរកញ្ញា​ ហ្វីលីពីន បវរកញ្ញា​ចិន បវរកញ្ញា​ប៉ាគីស្ថាន និង​បវរកញ្ញា Latvia។ តោះ​មក​​គយគន់​សម្រស់​របស់​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​នៃ​កម្មវិធី​ Miss Planet International ដូច​ខាង​ក្រោម​៖​

Share.