ខ្សែប្រយុទ្ធ Gareth Bale ដែលបានប្រកាសចូលនិវត្ដន៍ពីអាជីពជាកីឡាករបាល់ទាត់ ទាំងក្លិប Los Angeles FC​ និងក្រុមជម្រេីសជាតិវេលស៍ ក្នុងវ័យ៣៣ឆ្នាំ ក្រោយចប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា កាលពីរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ពេលនេះ Gareth Bale បានប្រកាសចូលរួមពានរង្វាន់វាយកូនហ្គោល ក្នុងព្រឹត្តិការណ៍ AT&T Pebble Beach Pro-Am របស់ PGA Tour ដែលគ្រោងនឹងចាប់នៅថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ នៅឆ្នេរ Pebble រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ខណ:ម្ចាស់ជើងឯក នឹងទទួលបានថវិកា ៩លានដុល្លារ។

ឆ្នេរ Pebble រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

សម្រាប់អាជីពដ៏អស្ចារ្យបំផុតរបស់ Gareth Bale ក្នុងនាមជាកីឡាករបាល់ទាត់ គឺកាលលេងនៅក្លិបអធិរាជស Real Madrid ចន្លោះឆ្នាំ ២០១៣-២០២១ ដោយបង្ហាញខ្លួនបាន​ ២៥៨ប្រកួត​ និង​ស៊ុត​ចូល​១០៦គ្រាប់​។ កីឡាករ​នេះ​ឈ្នះ​ពាន​តូច​ធំ​ជា​មួយ​ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ​នេះ​ច្រើន​ឲ្យ​ដោយ​ជា​ពិសេស​គឺ​ពាន​ធំ​ៗ​ដូច​ជា​ Champions League ឈ្នះ​រហូត​ទៅ​ដល់​៥ដង​ និង​La Liga ចំនួន​៣ដង​។

ខាងក្រោមនេះជា​ពានរង្វាន់​ដែល Gareth Bale ធ្លាប់ឈ្នះកន្លងមក៖
-La Liga ៣ ដង
-Copa del Rey​ ១ ដង​
-Supercopa de España​ ១ ដង​
-UEFA Champions League ៥ ដង​
-European Supercup​ ៣ ដង​
-FIFA Club World Cup ៣ ដង​
-MLS Cup​ ១​ ដង​៕

Share.