សិល្បៈជាតិ៖ កម្មវិធីកម្រិតពិភពលោក Miss Planet international 2023 បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានក្នុងការបើកប​ង្ហាញមុខបវរកញ្ញាជាច្រើនរូបដែលមកពីបណ្ដាញប្រទេសផ្សេងៗជាផ្លូវការ។ កម្មវិធីនេះបានធ្វើឡើងនាវិទ្យាស្ថាន LSI Business School នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។

លោកស្រី ហាលី អាលីន អគ្គនាយិការស្ថានប័ន Miss Planet international បានថ្លែងនៅក្នុងពិធីថា នេះជាលើកទី២ហើយក្នុងការប្រកួតបវរកញ្ញាភពផែនដី ដែលជាកិត្តិយសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញអំពីអរីយធម៌ វប្បធម៌ ប្រពៃណីរបស់ខ្មែរយើង និង ផ្សព្វផ្សាយទៅលើពិភពលោកឱ្យកាន់តែមានភាពល្បីល្បាញថែមទៀត។ កន្លងមកកម្មវិធីបានរាំងស្ទះការរៀបចំ និងអូសបន្លាយពេលវេលាជាច្រើនលើកច្រើនសារ ដោយសារតែបញ្ហាវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែកម្ពុជានៅតែបន្តជំហរបេសកកម្មស្វែងរករាជិនីកំពូលសម្រស់ដើម្បីការពារភពផែនដីយើងនេះដដែល។

លោកស្រីបន្តថា គោលបំណងនៃការរៀបចំនូវកម្មវិធីប្រកួតកញ្ញាឯកភពផែនដីកម្ពុជាអន្តរជាតិឆ្នាំ ២០២៣ ឬ Miss Planet International 2023 គឺមានទិសដៅរួមដើម្បីជ្រើសរើសកញ្ញាឯក ដែលមានភាពស្រស់ស្អាត វៃឆ្លាត និងមានចំណេះដឹង ដែលអាចជំរុញការផ្សាយសិល្បៈវប្បធម៌កម្ពុជា ការថែរក្សាបរិស្ថានធម្មជាតិ និងរួមកិច្ចការងារសង្គម។

បវរកញ្ញាដែលមកពីបណ្ដាប្រទេសនានា នឹងត្រូវប្រកួតប្រជែងតាមវិញ្ញាសាររបស់កម្មវិធីដែលបានតម្រូវ ដែលគ្រោងនឹងប្រកួតថ្ងៃផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៩ ខែមករា​ ឆ្នាំ ២០២៣នេះ នាបរិវេណសាលមហោស្រពកោះពេជ្រ។ ដើម្បីកុំឱ្យខាតពេលយូរ តោះមកគន់សម្រស់បវរកញ្ញាភពផែនដី ២០២៣ ដែលអញ្ជើញមកពីបណ្ដាលប្រទេសផ្សេងជុំវិញភពលោក។

Share.