សិល្បៈជាតិ៖ Rapper ល្បឿនលឿន GD (G-Devith) និង Mommy ព្រឹក្ស បានបង្កើតកម្មវិធីស្ទង់មតិហ្វេនដែលតម្រូវឲ្យមានការទស្សន៍ទាយកូនក្នុងផ្ទៃមានភេទអ្វី?

កម្មវិធីដ៏ថ្មីសន្លាងសម្រាប់ហ្វេននៅកម្ពុជាបែបនេះ បានដាក់លក្ខន្តិកៈថា បើជាស្រី នោះតម្រូវឲ្យស្លៀកពណ៌ក្រហម តែបើជាកូនប្រុស នោះនឹងស្លៀកពាក់ពណ៌ខៀវជំនួសវិញ នៅក្នុងថ្ងៃជួបជុំ Top Fan ដែលតម្រូវឲ្យមានតែកំពូលហ្វេន 10 នាក់ចូលរួមអបអរស្វាគមន៍សមាជិកថ្មីជាមួយក្រុមគ្រួសារ។

តបតាមការសន្យា កម្មវិធីខាងលើនេះនឹងធ្វើឡើងនៅថ្ងៃទី 27 ខែមករា ដែលនៅសល់ត្រឹមតែ ៣ថ្ងៃខាងមុខទៀតនេះ។ គេសង្កេតនៅក្នុង Comment របស់ហ្វេន ភាគច្រើនទាយថាជាកូនស្រី ដោយសំអាងលើភាពប្រែប្រួររូបរាងកាយរបស់ Mommy ព្រឹក្ស ដែលរក្សាបានភាពស្រស់ស្អាត និងសភាពផ្ទៃពោះមិនសូវខ្ទាត។

ដោយឡែកមកមើលតម្រុយនៅលើហ្វេសប៊ុករបស់ប៉ាប៉ា GD វិញ លោកបានប្ដូររូបភាពមានសម្លៀកបំពាក់ពណ៌ទឹកប៉ិចខៀវវិញ អមដោយចំណងជើងសារថា ៖ Passion 2 The Sky ។ បើទោះជាការប្រកាសបញ្ចេញពីអាល់ប៊ុមបន្ទាប់់ ប៉ុន្តែវាក៏អាចឲ្យហ្វេនពិចារណាបានអំពី Concept Blue ដែលប្រហែលជាសញ្ញាបញ្ជាក់ថា ក្នុងផ្ទៃ Mommy ព្រឹក្សគឺមានតំណក់ឈាមកូនពូជជាកូនប្រុស លើកដំបូងក៏ថាបាន។

សូមជម្រាបថា សមាជិកថ្មីរបស់ Ditway ត្រៀមបង្ហាញមុខនៅដើមខែ កុម្ភៈ ខាងមុខនេះហើយ ។ ដូច្នោះទាំងអស់គ្នារង់ចាំអ៊ុតមើលថា តើកូនក្នុងផ្ទៃ Mommy ព្រឹក្ស គឺជាកូនប្រុស ឫស្រី ? កុំភ្លេច comment ប្រាប់ Admin ខាងក្រោមនេះផង៕

Share.