ថ្ងៃទី២៥ ខែមករា ស្អែក​នេះ គឺ​ជា​ថ្ងៃ​យុទ្ធនាការ​រាប់​ថយ​ក្រោយ​ដើម្បី​ទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​ដែល​ហៅ​កាត់ CAMSOC នឹងរៀបចំពិធីរាប់​ថយ​ក្រោយ ១០០ថ្ងៃ ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។


កម្មវិធីនឹង​ចាប់​ផ្ដើម​ពីម៉ោង៤:០០នាទីតទៅ និង​មាន​ការ​ចូល​រួម​ពី​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ CAMSOC៕


ពិធីរាប់​ថយ​ក្រោយ ១០០ថ្ងៃ ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២៖

Share.