យោងតាមការបញ្ជាក់របស់លោក Charlie Pomroy បានឲ្យដឹងថាលោក Callum Brooks ជនជាតិអង់គ្លេស កាន់សញ្ញាប័ត្រមកពីអ៊ឺរ៉ុប UEFA B Licence នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ Next Step FC សមាជិកលីគលំដាប់ទី២ Cambodia League 2 សម្រាប់រដូវកាល ២០២៣-២៤ ខាងមុននេះ។

មុនផ្លាស់មកកាន់ Next Step លោក Callum Brooks ធ្លាប់ដឹកនាំក្រុម Dorchester Town FC, Portland Hamworthy United, Christchurch និង Newsester Town FC សមាជិកលីគលំដាប់ទី៨ របស់ប្រទេសអង់គ្លេស ឬអាចហៅម្យ៉ាងទៀតកិ្លបបាល់ទាត់ពាក់កណ្តាលអាជីព (Semi-Professional Football Club)។

កាលពីថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣

លោក Callum Brooks បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា៖«ជួបគ្នាសប្តាហ៍ក្រោយ Next Step – Next Step FC See You Next Week» កាលពីថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

លុះនៅយប់ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ លោក Callum Brooks បានបង្ហោះវីដេអូ ជុំវិញការត្រៀមខ្លួនចាកចេញពីស្រុកកំណើត ឆ្ពោះមកកាន់ប្រទេសកម្ពុជា។ ខណ:គេរំពឹងថាលោកនឹងធ្វើមកព្រលានយន្តហោះ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ – Phnom Penh International Airport) នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា នេះ៕

Share.