បាត់ដំបង÷ សមត្ថកិច្ច និងមន្ត្រីស៊ីម៉ាក់ បានរំដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីដីចម្ការ ក្រោយពលរដ្ឋប្រទះឃើញ រួចរាយការណ៍ភ្លាមៗ។

លោក សន និល អធិការនគរបាលស្រុករតន:មណ្ឌលបានឲ្យដឹងថា ការប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបានបង្កការផ្អើលនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅលើដីចម្ការមួយកន្លែង ឋិតនៅក្នុងចំណុចជើងភ្នំជ្រាញ់ ក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ម្ចាស់ចម្ការមានឈ្មោះ អ៊ូ សារុំ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ ឃុំភ្ញាក់ផ្អើលខាងលើ។ មុនពេលកើតហេតុបានទៅចម្ការយូរៗម្តងក៏ប្រទះឃើញគ្រាប់កាំភ្លើង គ្រាប់បែកខាងលើដោយមិនបានដឹងថារប៉ាត់រប៉ាយមកពីណាឡើយ ភ្លាមៗក៏រួសរាន់រាយការណ៍ទៅនគរបាលមូលដ្ឋានតែម្តង។

លោក សន និល បន្តទៀតថា ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញCMAC ចុះពិនិត្យ រួចរំដោះយកចេញ មានចំនួន ០២គ្រាប់ ជាប្រភេទគ្រាប់បែកដៃS១ មួយគ្រាប់ និងមីនPMN២ ១គ្រាប់ផងដែរជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម៕

អត្ថនទ៖ ដំបងក្រញូង

Share.