បើ​ទោះ​ជា​មិន​ទាន់​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​នៅ​ឡើយ តែ​ក្រុម​បាល់ទាត់​ប្រេស៊ីល និង​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍ 2021 Copa América នេះ​បាន​កក់កៅអី​វគ្គ​៨ក្រុម​ចុងក្រោយ​មុន​គេ ក្រោយ​រក​បាន​​ជ័យជម្នះ​៣លើក​ជាប់​ៗ​គ្នា​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិកខាងត្បូង មួយ​នេះ។

លទ្ធផល​ប្រកួត​ក្នុង​​ពូល B នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​មាន​ដូចជា
-កូឌីវ័រ ២-២ ប៉េរូ
-ប្រេស៊ីល ២-១ កូឡុំប៊ី

សម្រាប់​ផែនការ​ប្រកួត​បន្ទាប់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ​ធ្វើ​ឡើង​នៅ​ពូល A វិញ​ម្តង ក្នុង​ព្រឹក​ថ្ងៃ​សុក្រ ស្អែក​នេះ​ដោយ​ក្រុម៖
-បូលីវី ប៉ះ អ៊ុយរុយហ្គាយ នៅ​ម៉ោង​៤ព្រឹក
-ឈីលី ប៉ះ ប៉ារ៉ាហ្គាយ នៅ​ម៉ោង​៧ព្រឹក

គិត​ត្រឹម​ពេល​នេះ​អ្នក​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ​ គឺ​រក​បាន​ម្នាក់២គ្រាប់​មាន Neymar របស់​ប្រេស៊ីល Eduardo Vargas របស់​ឈីលី Ayrton Preciadoរបស់​អេក្វាឌ័រ និង​ Ángel Romero របស់​ប៉ារ៉ាហ្គាយ។

បើ​តាម​ការ​កំណត់​របស់​គណៈកម្មការ​ប្រកួត​ក្រុម​​លេខ១​ដល់​លេខ​៤​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈ​ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.