អូស្ត្រាលី សម្រេច​បន្ត​កិច្ច​សន្យា​រយៈពេល ៤ឆ្នាំបន្ថែម​ទៀត ដល់​លោក Graham Arnold ក្នុង​នាម​​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អូស្ត្រាលី ពោលកគឺអាច​ដឹក​នាំ​ក្រុម​​ឆ្លងកាត់​ការ​ប្រកួត​ដល់​ចប់ពាន់​រង្វាន់ពិភពលោក World Cup នៅឆ្នាំ២០២៦ ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សាព័ត៌មាន AP នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ ។

ការ​បន្តកិច្ចសន្យារបស់គ្រូបង្វឹកវ័យ ៦០ឆ្នាំរូប​នេះ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ឱ្យទទួលបាន​លទ្ធផល​យ៉ាង​ល្អ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា ដែល​អាច​ឡើង​ដល់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ តែ​ត្រូវ​ចាញ់​ក្រោម​ថ្វីជើង​ ក្រុង​ជើង​ឯក អាហ្សង់ទីន ក្នុងលទ្ធផល ២-១។

​លោក Graham Arnold បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំស្រឡាញ់អូស្ត្រាលី ហើយខ្ញុំស្រឡាញ់កីឡាបាល់ទាត់អូស្ត្រាលី ខ្ញុំសប្បាយរីករាយ និងមាន​មោទនភាព​នៃ​សមិទ្ធផល​របស់​​ខ្ញុំ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា»។

គួរ​បញ្ជាក់​ថា លោក Graham Arnold កើត​នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៦៣ បច្ចុប្បន្ន​លោក​មាន​វ័យ​៦០ឆ្នាំ បាន​ចាប់​អាជីព​ជាគ្រូបង្វឹកដំបូងនៅ​ឆ្នាំ១៩៨៥ នៅក្នុង​​ក្រុម​ឈុត B ប្រទេស​អូស្ត្រាលី។ ដឹក​នាំ​ក្រុម Sydney United ចាប់​ពី​ឆ្នាំ១៩៨៩-១៩៩០ ក្លិបNorthern Spirit ឆ្នាំ១៩៩៨-២០០០ និង​ក្លាយ​ជា​គ្រូជំនួន​ជម្រើស​ជាតិអូស្ត្រាលីនៅ​ឆ្នាំ២០០០ ដល់ឆ្នាំ២០១០។ នៅ​អំឡុង​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៨ លោកArnold បាន​ចូល​រួម​ជា​មួយ​ក្លិប Central Coast Mariners ឆ្នាំ២០១០-២០១៣, ក្លិប Vegalta Sendai ឆ្នាំ២០១៤, ក្លិប Sydney FC ឆ្នាំ២០១៥-២០១៨ និង​ចូល​រួម​ដឹង​នាំ​ក្រុម​ឈុត​ធំ​អូស្ត្រាលី​រហូត​ដល់​បច្ចុប្បន្ន៕

Share.