សិល្បៈជាតិ​៖ យោង​តាម​ផេក​​របស់​សាស្ត្រាចារ្យ​របាំ​បុរាណ​ ចាប ចំរើន​តុលា​ បាន​ចែក​​រំលែក​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ​កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​​ក្បួន​ឈីងហ្គេ​ នៅ​សាធារណរដ្ឋ​សិង្ហបុរី​ ដោយ​ការ​សម្ដែង​របស់​កម្ពុជា​មាន​ចំណង​ជើង​ថា​ «ក្ដី​សង្ឃឹម​របស់​យើង​»

ខាង​ក្រោមនេះ​គឺជា​ខ្លឹមសារ​ទាំង​ស្រុង​ដែល​ផេក​របស់​នាដការី​របាំ​បុរាណ​បាន​ចែក​រំលែក​ជា​ព័ត៌មាន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​:

នេះ​ជា​ផ្នែក​​មួយ​​នៃ​ផ្នែក​ជា​ច្រើន​ទៀត​សម្រាប់​ចូលរួម​ក្នុង​ក្បួន​​ដង្ហែ​ឈីងហ្គេ​ ​នៅ​សាធារណរដ្ឋ​សិង្ហបុរី ​នា​ថ្ងៃ​ទី​៣​ និង​ទី​៤​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៣​ ​ក្រោ​ម​មូលបទ​ ​«​Embrace​ ​Tomorrow​»​។​ ​ដោយ​ឡែក​ប្រតិភូ​ស​ម្តែង​កម្ពុជា​ ​នឹង​ធ្​វើការ​សម្តែង​ក្រោម​ចំណង​ជើង​ថា​ ​«​ក្ដី​សង្ឃឹម​របស់​យើង​»​។​ ​«​ក្ដី​សង្ឃឹម​របស់​យើង​»​ ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ប្រទេស​ជាតិ​ ​និង​ពិភពលោក​ ​ឬ​បាន​ន័យ​ថា​កម្ពុជា​ជា​ក្ដី​សង្ឃឹម​របស់​យើង​ទាំង​អស់​គ្នា​។​ ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ជាតិ​ ​និង​ប្រជាជន​កម្ពុជា​។​ ​ការ​សម្តែង​នេះ​ ​គឺ​ជា​កា​ររួម​ផ្សំ​នៃ​របាំ​បុរាណ​ខ្មែរ​ ​របាំ​សហសម័យ​ ​និង​ការ​សម្តែង​សៀក​។​ ​ទម្រង់​ចលនា​សម្បូរ​បែប​ ​និង​ចម្រុះ​ទាំង​នេះ​ ​ជា​ការ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ភាតរភាព​ ​សុខដុមរមនា​ ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​នៃ​មហាគ្រួសារ​ខ្មែរ​។​តួអង្គ​នេះ​ជា​តំណាង​ដល់​ធាតុ​មនុស្ស​មិន​ថា​ ​ស្ថិត​ក្នុង​វ័យ​ ​ឋានៈ​ ​ពូជ​សាសន៍​ ​ឬ​ពណ៌​ស​ម្បុរ​ណា​នោះ​ទេ​ ​ដែល​ជា​កោសិការ​​សំខាន់​មួយ​ក្នុង​សង្គម​ឈាន​ឆ្ពោះ​ទៅ​អនាគត​នៃ​ក្តី​សង្ឃឹម​របស់​យើង​។​ ​ក្បួនដង្ហែរ​របស់​កម្ពុជា​ត្រូវ​បាន​រចនា​ ​និង​តម្លើង​ក្បាច់​សិល្បៈ​ដោយ​ លោក​គ្រូ​ ​ព្រឿង​ ​ឈៀង​ ​អ្នកគ្រូ​ ​សុទ្ធ​ ​សុម៉ាលី​ ​អ្នកគ្រូ​ ​ជ័យ​ ​ច័ន្ទកិត្យា​ ​និង​អ្នក​គ្រូ​ ​ចាប ចំរើនតុលា ​ដោយ​មាន​ការ​សហការ​រៀប​ចំ​ជាមួយ​ក្រុម​ការងារ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​និង​ដោយ​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​

ប្រភពខ្លឹមសារ: សហភាពសហព័ន្ធយុវជនកម្ពុជា

Share.