សិល្បៈជាតិ៖ ក្រោយវែកញែកអស់មួយប្រ៉ាវ ចំពោះការសារសព្ទរបស់ពិធីការិនីកញ្ញា ឌួង ហ្សូរីដា នៅលើវេទិកាប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឬ Miss Planet International 2023 ថ្មីៗនេះស្រាប់តែប្រធានសមាគមទេសចរណ៍កម្ពុជា បានចេញមកលើកសរសើរពិធីការិនីរូបនេះពោះការពុះពារលះបង់ក្នុងការសម្របសម្រួលកម្មវិធីនេះយ៉ាងរលូន។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានរៀបរាប់ថា៖ «វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញា ភពផែនដី ឆ្នាំ ២០២៣ រៀបចំដោយ MPI Cambodia ដែលស្ថាបនិកជាកូនខ្មែរ។ Credit to Zorida Duong អ្នកសម្របសម្រួលកម្មវិធី ដ៏ប៉ិនប្រសព្វ ដែលដឹកនាំកម្មវិធីដោយមិនគិតពីកម្រៃ»។

សូមជម្រាបថា Miss Planet International 2023 គឺជាកម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរ និងបានរៀបចំធ្វើឡើងក្នុងទឹកដីព្រះជាណាចក្រអច្ឆរិយ្យនៃវប្បធម៌ បានជំនាន់មកហើយ។ ក្នុងនោះដែរ កម្មវិធីលំដាប់អន្តរជាតិមួយនេះ នឹងធ្វើការជ្រើសរើសបេក្ខនារីប្រកួតតំណាងឱ្យប្រទេសកម្ពុជាយើងនាអំឡុងខែ តុលា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីបន្តចូលរួមប្រកួត Miss Planet International 2024។

Share.