សិល្បៈជាតិ៖ តារាសម្ដែង វ៉ាន់ ដេវីត ដែលជាតួ មាណព ក្នុងរឿង «បដាចារ» សម្ដែងជាមួយនឹងកញ្ញា នី មុន្នីនាថ បានចេញមកប្រកាសនៅលើហ្វេសប៊ុកនាពេលថ្មីៗនេះថា លោកបានដាក់ពាក្យបណ្ដឹងភ្លាមៗ បន្ទាប់ពីមានជន​អាណា​មិក​យក​រូបភាពរបស់លោក​ទៅ​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ផ្សេង​ៗ​ តាមរយៈការបង្កើតគណនីក្លែងក្លាយដើរបោកប្រាស់លុយអ្នកគាំទ្រ។

លោក វ៉ាន់ ដេវីត បានភ្លាប់ខ្លឹមសារថា ៖ « ខ្ញុំ​បាន​ធ្វេី​តាម​ផ្លូវ​ច្បាប់ហេីយៗ​ ពាក្យ​បណ្តឹង​ដល់ដៃ​សមត្ថកិច្ច​ហេីយពាក្យ​បណ្ដឹង​ការពារ​ខ្លួន​របស់ខ្ញុំដេីម្បីចៀសវាង​ពីការ​យល់​ច្រឡំ​ផ្សេងៗ​។ សូមបញ្ឈប់​ការ​បោកប្រាស់​អ្នក​ដទៃ​ដោយ​ប្រេី​ប្រាស់​រូប​ វីដេអូ​របស់ខ្ញុំទៀត»។

យ៉ាងណាមិញ តាមរយៈពាក្យបណ្ដឹងដែលលោកបានបង្ហោះ ក៏បានរៀបរាប់ឱ្យដឹងលម្អិតថា លោកបានទទួលដំណឹងខាងលើនេះពីអ្នកគាំទ្រម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ ស្រីនាង សៀមរាប ដែលជាជនរងគ្រោះ។ រហូតមកទល់ពេលនេះ មានគណនីក្លែងក្លាយដល់ទៅ ៨ ​គណនីហើយ បានប្រើប្រាស់រូបភាពរបស់លោក និងធ្វើសកម្មភាពទុច្ចរិតផ្សេងៗ។

ជាមួយគ្នានេះដែរ តាមការលើកឡើងរបស់អ្នកគាំទ្ររបស់ វ៉ាន់ ដេវីត បានបញ្ចេញមតិថា សព្វថ្ងៃនេះពួកគេសង្កេតឃើញមានសកម្មភាពបោកប្រាស់ដោយប្រើរូបភាពតារាល្បីៗ គឺកើតមានជាច្រើនករណី។ ហើយមានខ្លះទៀត បានផ្ញើលុយឱ្យអាយដលរបស់ពួកគេ ទាំងដែលពួកគេមិនបានជួបមុខផ្ទាល់។

យ៉ាងណាមិញ លោក វ៉ាន់ ដេវីត បានដាក់ពាក្យបណ្ដឹង និងបង្ហោះជាសាធារណៈបែបនេះ ដោយសារតែលោកចង់ជូនដំណឹងដល់មហាជនអ្នកគាំទ្រលោកទាំងអស់ឱ្យបានដឹងថា លោកមានគណនីហ្វេសប៊ុកតែមួយប៉ុណ្ណោះ ដែលមានឈ្មោះ Vann David

Share.