សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup 2023) បន្ទាប់​ពី​ក្រុម​ការងារ​ទទួល​​ការ​ផ្តល់​ឱកាស​ពី​លោក Satoshi Saito នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន​​ខេមបូឌាន​ព្រីមៀរលីគ Cambodian Premier League។

***តាម​ផែនការពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ Cambodian League Cup នឹងចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

សារព័ត៌មាន​ត្រយង នឹង​ផ្សាយផ្ទាល់​ក្នុង​​ការ​ប្រកួតបើកឆាកពូល A នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភ: ឆ្នាំ​២០២៣ ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ វិសាខា ជាមួយ ព្រៃវែង នៅកីឡដ្ឋាន AIA, KMH Park វេលាម៉ោង ៣:៤៥ នាទីរសៀល នៃពានរង្វាន់ Cambodian League Cup 2023។

រួមទាំងការប្រកួតរវាង វិសាខា ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AIA, KMH Park ថ្ងៃទី៥ ខែមីនា វេលាម៉ោង ៣:៤៥ នាទីរសៀល, និងការប្រកួត វិសាខា ប៉ះ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន AIA, KMH Park ថ្ងៃទី៨ ខែមេសា វេលាម៉ោង ៣:៤៥ នាទីរសៀល។

ក្រៅពីសារព័ត៌មាន​ត្រយង ក៏មាន​៥ស្ថាប័នផ្សេងទៀតដែលមានដូចជា៖ ទូរទស្សន៍ប៉ុស្តិ៍លេខ៥, AMS Sports, កម្ពុជាថ្មី, LSH Journal និងក្រុមហ៊ុន​​ខេមបូឌាន​ព្រីមៀរលីគ (CPL) រួមគ្នាផ្សាយផ្ទាល់ការប្រកួតជូនបងប្អូនទស្សនា។

សារព័ត៌មានត្រយង ជាអង្គភាពសារព័ត៌មានដែលមានធនធានមនុស្សប្រកបដោយសក្ដានុពលវិជ្ជាជីវៈ និងមានបទពិសោធផ្សាយព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍អុំទូកស្រុកល្វាឯម ខេត្តកណ្ដាល និងខេត្តព្រៃវែង, ព្រឹត្តិការណ៍បាល់ទាត់ បាល់ទះ ប៉េតង់ រត់ប្រណាំង, ព្រឹត្តការណ៍កម្សាន្ត នៃការប្រគុំតន្ដ្រី និងកម្មវិធីសន្និសីទ តាមក្រសួងស្ថាប័ន រដ្ឋ និងឯកជនជាច្រើន។

ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup 2023) ខាងមុខនេះ សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់លើ ផេកត្រយង (8) Troryorng – ត្រយង | Phnom Penh | Facebook, ត្រយងធីវី (8) Troryorng TV | Phnom Penh | Facebook និងយូធូបត្រយងមេឌា (72) Troryorng Media – YouTube ដែលមានអ្នកចុចតាមដាន និងនិយមទស្សនាច្រើនជាង១លាននាក់៕

Share.