សិល្បៈជាតិ៖ ថ្មីៗនេះហ្វេនអ្នកគាំទ្របានទទូចឱ្យតារាសម្ដែងស្រី ហ្វាហ្វា ចូលរួមប្រកួត Miss Grand Cambodia 2023។ ក៏ប៉ុន្តែតារាស្រីរូបនេះបានបដិសេធទាំងស្រុងចំពោះការស្នើសុំរបស់ហ្វេន ដោយនាងហាក់មិនចង់ជួបរឿងរិះគន់ចំពោះការស្លៀកសិចស៊ីម្ដងទៀតទៅតាមវិញ្ញាសារដែលកម្មវិធីមានតម្រូវ។

ហ្វាហ្វា បានលើកអំណះអំណាងខ្លួនទាំងស្រុងថា ៖ «អរគុណ 🙏 ខ្ញុំធ្លាប់ទៅប្រគួតដែរហើយ តែក្នុងកម្មវិធី Miss Cosmo World បានចូល Top8 តែពេលនឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ប៉ុនណ្នឹងខ្ញុំមានបទពិសោធន៌ និងបានបំពេញក្តីស្រលាញ់របស់ខ្ញុំគ្រប់គ្រាន់ហើយ អរគុណរាល់ខំមិនទាំងល្អនិងអាក្រក់ តែខ្ញុំដឹងច្បាស់ថាខ្ញុំបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ខ្ញុំឱ្យតម្លៃមនុស្សណាស់ មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេ អរគុណហើយក៏សុំទោសបើនិយាយទៅខុសរឺត្រូវ 🙏🙏🙏»។

សូមរំលឹកដែរថា កញ្ញា ហ្វាហ្វា ធ្លាប់ទទួលការរិះគន់ពីទស្សនិកជនមួយចំនួនក្រោយថត​រឿង​ស្នេហាស្រើប​ស្រាលជាមួយនឹងលោក ឡៅ បញ្ញា ដែលជាម្ចាស់ជ័យលាភីបុរសឯក Mister Supranational Cambodia 2022។ រីឯជីវិតឯកជនរបស់ ហ្វាហ្វា ក៏និយមបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យអ្នកគាំទ្រចាប់អារម្មណ៍។ បើទោះបីមានអ្នកខ្លះរិះគន់ ប៉ុន្តែក៏មានអ្នកខ្លះទៀតពេញចិត្តសរសើរពីការថែសម្រស់របស់នាងផងដែរ។

គួរបញ្ជាក់បន្ថែមថា កញ្ញា ហ្វាហ្វា ក៏ធ្លាប់ជាអតីតបវរកញ្ញាដែលធ្លាប់ចូលរួមប្រកួត Miss Cosmoworld 2018 ហើយទទួលបានTop 8 ដែលរៀបចំឡើងនៅប្រទេស Malaysia ។ ប្រសិនបើនាងងាកមកចាប់អារម្មណ៍ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាជាថ្មីម្ដងទៀតនោះ គេអាចនិយាយបានយ៉ាងខ្លីថា ច្បាស់ជាកក្រើកវេទិកាជាក់ជាមិនខាន៕

Share.