សិល្បៈ​អន្តរជាតិ​៖ ​ថ្មីៗ​នេះ​តារា​ចម្រៀង​កូរ៉េ​ដើម​កំណើត​ថៃ LISA’s Blackpink ​ទើប​តែ​ដក​លុយ​ទិញ​អចល​នទ្រព្យយក​ធ្វើ​ជា​កម្មសិទ្ធិ​​របស់​ខ្លួន​។ ជា​រឿយ​ៗ​សមាជិក​ទាំង​៤​ដួង​នេះ​ធ្លាប់​បាន​ទម្លាយ​តាម​រយៈ​កម្មវិធី​នានា​ថា​ពួក​ខ្លួន​ធ្លាប់​មាន​ Apartment ផ្ទាល់​ខ្លួន ​នៅ​ក្បែរ​ក្រុមហ៊ុនម្នាក់​មួយ​​ ប៉ុន្តែ​ក្រោយ​មក​ Rose និង Jennie បាន​ផ្លាស់​ទៅ​រស់​នៅជាមួយ​នឹង​គ្រួសារ​វិញ​ ខណៈ​ដែល​ Jisoo និង​ Lisa បន្ត​រស់​នៅ​ក្នុង​ Apartment ផ្ទាល់​ខ្លួន​ដដែល​។

យ៉ាង​ណា​មិញ​អចលនទ្រព្យ​ចុង​ក្រោយ​ដែល​ Lisa ទើប​តែ​ទិញ​គឺជា​ផ្ទះ​វីឡា​ទោល​ ស្ថិត​ក្នុង​តំបន់​អភិជន​នៃ​សង្កាត់​ Buchon ក្រុង​ Sungbuk Dong។​ ទំហំ​ផ្ទះ​នេះ​លាត​សន្ធឹង​តាំង​ពី​ជាន់​ក្រោម​ដី​រហូត​ដល់​ជាន់​ទីពីរ​។ វីឡា​ដ៏​ធំ​ទូលាយ​នេះ​ធ្លាប់​ស្ថិត​ក្នុង​កម្មសិទ្ធិ​របស់ចៅ​ស្រី​​អតីត​​ប្រធាន​គ្រប់​គ្រង​ Lotte Group ឈ្មោះ​ Jang Seon Yoon។ នាង​ធ្លាប់​រស់​នៅទីនោះ​ជាមួយ​នឹង​ស្វាមី​ មុន​នឹង​ផ្លាស់​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ហើយ​ប្រកាស​ដាក់​លក់​ផ្ទះ​នេះ​វិញ​។ ផ្ទះ​នេះ​មាន​ទំហំ​ ៦៨២.២២ម៉ែត្រ ​និងមាន​តម្លៃ​ ៦​.០៨​លាន​ដុល្លារ។ តាម​ប្រភព​ពី​ការ​កត់​ត្រា​របស់​ភ្នាក់​ងារ​អចលនទ្រព្យ ​បាន​ឱ្យ​ដឹង​​ថា​ Lisa បាន​ចុះ​កុង​ត្រា​ទិញផ្ទះ​នេះ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២២មកម្ល៉េះ ហើយ​បាន​បង់​ប្រាក់​ផ្ដាច់​នៅ​ថ្ងៃ​ទី​៣០​ខែ​មករា ឆ្នាំ​២០២៣។

សិល្បករ​ផ្សេងៗ​ទៀត​ និង​មហាសេដ្ឋី​ ដែល​មាន​លំនៅដ្ឋាន​ក្នុង​សង្កាត់​អភិជន​ដូច​គ្នា​នេះ​ដែរ​មាន​ដូច​ជាគ្រួសារ​អភិជន​ម្ចាស់​អាជីវកម្ម​​ក្រុមហ៊ុន​ the Hyundai group,​តារា​សម្ដែង​ Bae Yong Jun និង​តារា​សម្ដែង​-​តារា​ចម្រៀង​ Lee Seung Gi

ប្រភព Koreaboo

Share.