​​សាកល​វិទ្យាល័យ​ជាតិ​បាត់​ដំបង​ ​នឹង​រៀបចំសិក្ខា​សាលា​មួយ​​​ស្ដី​ពី​ «​ការ​សិក្សា​ និង​ ការស្រាវជ្រាវ​ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ​​ក្នុង​យុគ​សម័យ​ឌីជីថល» ​តាមរយៈ​ប្រព័ន្ធ​​អនឡាញ​នៅ​ខែ​កក្កដា ឆ្នាំ​២០២១ ​ខាង​មុខ​នេះ​​។

យោង​តាម​ការ​​ផ្សព្វ​ផ្សាយ​ពី​ សាលា​ក្រោយ​បរិញ្ញា​បត្រ​នៃ​សាកលវិទ្យាល័យ​​ជាតិ​បាត់ដំបង​ បាន​ជម្រាប​ជា​ដំណឹង​​ថា​ នៅ​ថ្ងៃ​ទី​​៣ ខែ​កក្កដា​ ឆ្នាំ​ ២០២១ ខាង​មុខ​នេះ​សាលា​នឹង​រៀប​ចំ​សិក្ខា​សាលា​អនឡាញ​មួយ​ស្ដី​ពី​៖ «ការ​សិក្សា​និង​ការ​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បរិញ្្ា​បត្រ​​ក្នុង​យុគសម័យ​ឌីជីថល» ដែល​សិក្ខា​សាលា​​នេះ​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​៖ «កម្រិត​ចំណេះដឹង​ ជំនាញ​ និង​សមត្ថភាព​ការងារ​របស់​និស្សិត​ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ​ ឆ្លើយតប​នឹង​បរិបទ​សេដ្ឋ​កិច្ច​ឌីជីថល»

នៅ​ក្នុង​​កម្មវិធី​សិក្ខាសាលា​អនឡាញ​​ «ការ​សិក្សា​ និង​ ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ​​ក្នុង​យុគ​សម័យ​ឌីជីថល»​ ខាង​លើ​នេះ ឯក​ឧត្តម​ សុខ ឃន​ សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ជាត​ិ​បាត់​ដំបង ​នឹង​ធ្វើ​បទ​ឧទ្ទេស​ដោយ​ផ្ទាល់​​ ។

ឯក​ឧត្តម​ សុខ ឃន​ សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ជាត​ិ​បាត់​ដំបង

​​សូម​បញ្ជាក់​ដែរ​ថា​​ សិក្ខាសាលា​អនឡាញ​ «ការ​សិក្សា​ និង​ ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ​​ក្នុង​យុគ​សម័យ​ឌីជីថល» នឹង​ប្រព្រឹត្ត​ទៅ​​នៅថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១ ​ចាប់​ពី​វេលាម៉ោង ១៤:៣០នាទី រហូត​ដល់​១៦:០០នាទីរសៀល។

ចំពោះ​ព័ត៌មាន​លម្អិត​សាធារណជន​ ដែល​ចាប់​អារម្មណ៍​អាច​សាកសួរ​ព័ត៌មាន​ និង​ចុះ​ឈ្មោះ​ចូលរួម​តាម​ប្រព័ន្ធ​ Zoom:
Tel:+855 70 58 58 97/nangsamith@gmail.comឬស្កេន QR Code ឬចុចhttps://t.me/joinchat/ILH1hkP4TBc4MGJl ដើម្បី Join Telegram Channel

Telegram-Troryorng
Share.