យោងតាមការចុះផ្សាយរបស់ BBC News និង The Sun បានឲ្យដឹងថាខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ត្រូវបានតុលាការនៅប្រទេសអង់គ្លេសអនុម័ត សម្រេចទម្លាក់ចោលរាល់ការចោទប្រកាន់ជុំវិញការប្រើអំពើហិង្សាលើមិត្តស្រី។

ខណ:ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍លើខ្សែប្រយុទ្ធវ័យក្មេង MASON GREENWOOD ដូច្នេះថា៖«បច្ចុប្បន្នក្លិបបានកត់សម្គាល់ជុំវិញការសម្រេចចិត្តរបស់តុលាការ ដោយសម្រេចទម្លាក់ចោលរាល់ការចោទប្រកាន់លើខ្សែប្រយុទ្ធជនជាតិអង់គ្លេសវ័យ២១ឆ្នាំ»។

ក្លិបបន្តទៀតថា៖«ឥឡូវនេះក្លិបនឹងធ្វើដំណើរការតាមនិតិវិធីដោយខ្លួនឯង មុនពេលកំណត់ជំហានបន្ទាប់។ ពួកយើង​នឹង​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​រហូត​ដល់​ដំណើរការ​នោះ​ត្រូវ​បាន​បញ្ចប់»។

ដំណើរដើមហេតុនៃរឿងនេះកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅពេលដែលម្ចាស់គណនី Instagram ឈ្មោះថា Hasrobson មិត្តស្រីរបស់ខ្សែរប្រយុទ្ធ Mason Greenwood បានបង្ហោះរូបភាព និងវីដេអូ៖«អំពីស្នាមជាំលើដងខ្លួន ព្រមទាំងមានឈាមហូរតាមមាត់ទៀតផង ដោយបញ្ជាក់ច្បាស់ៗថាជាស្នាដៃរបស់ Greenwood ទាំងអស់»៕

Share.