សិល្បៈជាតិ៖ បន្ទាប់ពីបញ្ចប់កម្មវិធីប្រកួតសម្រស់ស្ដ្រីឯកចក្រវាល ឬ Universal​ Woman​ 2023​ នាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាផ្លូវការបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាយើងក៏បានទទួលបានជយលាភីមួយពីកម្មវិធីក្នុងវគ្គផ្ដាច់ព្រ័ត្រ។

អ្នកនាង ប្រាសាទ ដាវីន ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា បាននាំមោទកភាពដល់មាតុប្រទេសវិញ ដោយបានទទួលតំណែងលំដាប់​រង​ទី​ ៤​ ពី​កម្មវិធី​ Universal​ Woman​ 2023​ ដែលនេះស្ដែងឱ្យឃើញពីឥទ្ធពិលនៃស្ត្រីកម្ពុជាដែលមានទាំងសម្រស់ សមត្ថិភាព ចំណេះដឹង ភាពក្លាហ៊ាន និងការប្រើប្រាស់់ភាសាក៏មិនធម្មតាដែរ។

ចំពោះការត្រៀមខ្លួនប្រកួតនៅឌូបៃលើកនេះ អ្នកនាង​ ប្រាសាទ ដាវីន បានសារភាពថា ដោយសារពេលវេលាខ្លីពេកអ្នកនាងមិនមានពេលវេលាច្រើនសម្រាប់ការប្រកួតនេះឡើយ ប៉ុន្តែអ្នកនាងព្យាយាមយ៉ាងណាធ្វើឱ្យបានល្អបំផុត។ អ្នកទទួលបានការជួយជ្រោមជ្រែងពីមិត្តភ័ក្តដែលជនជាតិអូស្រ្តាលីជួយបង្ហាត់បន្ថែមលើ Q&A ដែលកាន់តែធ្វើឱ្យអ្នកនាងមានជំនឿចិត្តខ្ពស់ក្នុងការប្រកួតនេះ។

ដូចបានដឹងមកហើយថា អ្នកនាង ប្រាសាទ ដាវីន គឺជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកគ្រប់គ្រងកម្មវីធិដែលមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា។ ទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង និងជាហេតុផលដែលក្រុមអ្នកគាំទ្រពេញចិត្តនឹងជ្រើសរើសអ្នកនាងគឺជាបេក្ខភាពតំណាងឱ្យកម្ពុជាចូលរួមប្រគួតកម្មវិធិខាងលើនេះ។ ហើយអ្នកនាង ប្រាសាទ ដាវីន គឺពិតជាធ្វើបានយ៉ាងល្អបំផុតក្នុងការនាំមុខមាត់ជូនប្រទេសជាតិវិញ តាមរយៈការប្រកួតសម្រស់នៅលើវេទិកាអន្តរជាតិ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅឌូបៃ អ្នកនាង ប្រាសាទ ដាវីន នឹងបន្តបេសកកម្មមួយទៀតក្នុងនាមជា Vice President កម្មវិធីសម្រស់ធំៗចំនួន២ គឺ កម្មវិធី Miss Supranational Cambodia 2023 និង Mister Supranational Cambodia 2023 ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ៕

Share.