យោងតាមការចុះផ្សាយរបស់គេហទំព័រវៀតណាម បានឲ្យដឹងថា វៀរណាមនឹងផ្តល់ប្រាក់ ១លានដុល្លារ បើអត្តពលិក ណាឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ២០២៤ ខាងមុខ។

ប្រវត្តិកន្លងទៅសម្រាប់អត្តពលិករបស់វៀតណាម ដែលធ្លាប់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅតាមបណ្តាលប្រទេសនានា រៀងរាល់ ៤ឆ្នាំម្តង វៀតណាមធ្លាប់ដណ្តើមបានមេដាយមាស ១គ្រឿង លើប្រភេទវិញ្ញាសា Shooting នៅឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល មេដាយប្រាក់ចំនួន ៣គ្រឿង នៅឆ្នាំ២០០០ ប្រទេសអូស្ត្រាលី, ឆ្នាំ២០០៨ នៅប្រទេសចិន, ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល លើប្រភេទវិញ្ញាសា Weightlifting និង Taekwondo ចំណែកឯ​មេដាយសំរិទ្ធ រកបាន១គ្រឿង នៅឆ្នាំ២០១២ នៅប្រទេសអង់គ្លេល លើវិញ្ញាសា Weightlifting។

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ដែលបានលើកមករៀបចំនៅឆ្នាំ២០២១ ដោយចាយពេលអស់រយៈពេល ២សប្តាហ៍ កន្លងទៅឃើញថា សហរដ្ឋអាមេរិក បានដណ្តើមបានមេដាយសរុបច្រើនជាងគេ ក្នុងចំណោមមេដាយទាំង ៣ប្រភេទ ក្នុងនោះមេដាយមាសមានចំនួន ៣៩គ្រឿង,ប្រាក់៤១គ្រឿង,សំរិទ្ធ៣៣គ្រឿង សរុប១១៣គ្រឿង។

គួរបញ្ចាក់ដែរថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅថ្ងៃ២៤ ខែកក្តដា នឹងបញ្ជប់នៅថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

Share.