សិល្បជាតិ៖ នៅថ្ងៃសម្ពោធអាល់ប៊ុមទី២ ឬ PS2 X វ កំពូលតារាចម្រៀងរ៉េប Top សហគមន៍ Ditway ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងចាប់ដៃយ៉ាងមាំជាមួយ Top5 គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ក្រៅពីការប្រំតន្ត្រីដ៏អស្ចារ្យហើយនោះ Rapper G-Devith សម្រេចបានសមិទ្ធផលជាច្រើនដែលគួរឲ្យកត់សម្គាល់ដូចជា ៖

-ក្លាយជាទូតសុច្ឆន្ទៈផលិតផល២ក្នុងពេលតែមួយ នោះគឺ ៖ ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ដែលនេះគឺជាលើកដំបូងហើយដែលលោកទទួលការងារជា BA ដំបូងសម្រាប់ផលិតផលដែលមានជាតិស្រវឹង។

-ការចាប់ដៃជាមួយក្រុមហ៊ុមបុត្រសម្ព័ន្ធវឌ្ឍនៈគ្រុប គឺជាការជំរុញនិងលើកស្ទួយចំពោះវិស័យសិល្បៈចម្រៀង ដែលផ្ដោតសំខាន់លើ ការផលិត MV ចម្រៀងដ៏មានគុណភាព , ការរៀបចំ Concert ដ៏អស្ចារ្យ និងរួមចំណែកផ្ដល់ចំណូលដល់តារាចម្រៀង និងក្រុមការងារដែលផ្ដល់ការកម្សាន្តដល់អ្នកគាំទ្រ ដោយកន្លងមកក្រុមហ៊ុនវឌ្ឍនៈបានរៀបចំកម្មវិធីមិនតិចជាង 100 Shows នោះទេ។

-ក្រៅពីការកម្សាន្ត ក្រុមហ៊ុនវឌ្ឍនៈ និង Ditway រួមគ្នាយ៉ាងសកម្មចំពោះការងារសប្បុរសធម៌ដែលជាចំណែកនៃការងារមនុស្សធម៌ និងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានភាពរុងរឿង ជោគជ័យ សុខដុមរម្យនា។

-តាមការបង្ហើបពីលោក G-Devith ការប្រគំតន្ត្រី PS2 X វ នឹងមានរៀបចំដ៏អស្ចារ្យម្ដងទៀតនៅថ្ងៃសង្ក្រាន្តនាថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ។

-Rapper G-Devith សន្យាជាមួយហ្វេនថា នឹងផលិតបទចម្រៀងបែបប្រពៃណីខ្មែរសម្រាប់អបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀមអាល់ប៊ុមថ្មីជាមួយម៉ាក់ម៉ាក់ ទេព បូព្រឹក្ស ដែលជាអាប៊ុមពិសេសលើសពីដៃគូចម្រៀងដៃគូជីវិត។

ទាំងអស់នេះហើយដែល Top សហគមន៍ ឬ ផ្ការីគ្រប់រដូវ G-Devith នាំអ្វីដែលថ្មីមកជូនអ្នកគាំទ្រ។ ដោយឡែករឿងតម្លៃខ្លួនចំពោះការទទួលការងារថ្មីជាមួយក្រុមហ៊ុនវឌ្ឍនៈ ត្រូវបានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ មិនបានបញ្ជាក់តម្លៃចំនោះទេ គ្រាន់តែបង្ហើបថា តួរលេខខ្ទង់សប្បាយៗ និងស្ថិតក្នុងរយៈពេលយូរ។

https://t.me/troryorngmedia
Share.