សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​​​ ​ផេក​ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បាន​ប្រកាស​ផ្សព្វផ្សាយ​ថា​ក្រុម​ខ្លួន​នឹង​បើក​ចុះ​ឈ្មោះ​ចូល​ហាត់​រៀន​សម្រាប់​អ្នក​ស្រលាញ់​ទម្រង់​ល្ខោន​ខោល​ដោយ​មិន​គិត​​ថ្លៃ​។

សម្រាប់​ការ​ចូល​ហាត់​រៀន​ដោយ​មិន​គិត​ថ្លៃ​នេះ​គឺ​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ចាប់​ពី​វេលា​ម៉ោង​ ​៧​ព្រឹក​រហូត​ដល់​ម៉ោង​១២ថ្ងៃ និង​រសៀល​ចាប់​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​៤​ល្ងាច​ នៅ​ទីតាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ​។ ចំពោះ​ប្អូន​ៗ​ដែល​ចាប់​អារម្មណ៍​ចង់​ចូល​ហាត់​រៀន​អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​តំណ​ភ្ជាប់​ក្នុង​កម្មវិធី​តេឡេ​ក្រាម​នេះ​៖ https://t.me/+j9QoLw16N-YxM2I1

ការ​ចូលរួម​ហ្វឹក​ហាត់​របស់​ប្អូន​ៗ​គឺ​ជា​ចូលរួម​បន្ត​វេន​ អភិរក្ស​ ថែរក្សា​ សិល្បៈ​វប្បធម៌​បុរាណ​​ដែល​ដូន​តាខ្មែរ​បាន​បន្សល់​ទុក​មក​។

គួរ​ដឹង​ដែរ​ថា​ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរី បានសម្រេច​យល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​កាល​ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

Share.