Terengganu FC

ក្លិបបាល់ទាត់ Terengganu FC សមាជីកលីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League នឹងធ្វើទស្សនកិច្ចហ្វឹកហាត់ ប្រកួតមិត្តភាពអន្តរជាតិ Pre-Season មុនបើករដូវថ្មី​របស់​ខ្លួន នៅប្រទេសថៃ ដែល​នឹង​ប្រកួតជាមួយក្លិបនៅថៃចំនួន៤។

ជំនួប​ទាំង​៤ប្រកួត​នោះ​រួម​មានដូច​ខាង​ក្រោម៖

  • ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Rajpracha FC
  • ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុម Bangkok FC
  • ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុមOdense Boldklub FC
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ប៉ះក្រុមChonburi FC

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់ Malaysia Super League នឹងធ្វើការចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូលម៉ាឡេស៊ី​នឹង​មានចំនួន ១៥ក្រុម​ចូល​រួម​ប្រកួតប្រជែង​ពាន​៕

Share.