សិល្បៈជាតិ៖ ក្មេងប្រុសម្នាក់ដែលកើតក្នុងត្រកូលគ្រួសារអ្នករកស៊ីតូចតាច​ជាមួយម៉ាស៊ីនកោសដូង ជញ្ជូន​ឥវ៉ាន់ បែក​ញើស​ធំ​ក្លិន​ខ្លួន​មិន​ល្អ និងជាក្មេងម្នាក់ដែលមិនចូលចិត្តនិយាយ ប៉ុន្តែចូលចិត្តធ្វើ។ គេចាប់ផ្ដើមចេះស្គាល់តន្ត្រី ស្រឡាញ់តន្ត្រី រស់នៅជាមួយតន្រ្តី មានតន្ត្រីជាមិត្តតាំងពីកុមារ។

តន្ត្រីធ្វើឱ្យគេហ៊ានគ្រប់យ៉ាង តន្ត្រីនាំឱ្យគេស្គាល់ភ្លើងពណ៌ ហ៊ានស្ពាយបង្វិចចាកចេញពីគ្រួសារនៅក្នុងខេត្តព្រះសីហនុ មានលុយតែ ១០០ ដុល្លារ ចូលមកផ្សងព្រេងក្នុងទីក្រុងភ្នំពេញ។ គេចាប់ផ្ដើមស្គាល់ពីមជ្ឍដ្ឋានជុំវិញខ្លួន គេចាប់ផ្ដើមស្គាល់មិត្ត គេចាប់ផ្ដើមផ្លាស់ប្ដូរគ្រប់យ៉ាងជាមួយតន្ត្រី គេរកឃើញសំឡេងរបស់គេ ជីវិតធ្លាប់ល្ហល្ហេវប្រែជាស្ដាប់តែសំឡេងហ៊ោរកញ្ជ្រៀវ។ គេនោះគឺ វណ្ណដា ។

តើប្រវត្តិ វណ្ណដា បានជួបរឿងរ៉ាវអ្វីខ្លះនោះ តោះមកស្ដាប់ និងទស្សនាវីដេអូនេះ៖

Share.