ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​ប្រេស៊ីល និង​អាមេរិក បាន​ដឹកដៃ​គ្នា​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ទះ​អន្តរជាតិ 2021 FIVB Volleyball Women’s Nations League ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​រៀងៗខ្លួន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នៅ​កីឡដ្ឋាន Rimini Fiera ក្នុង​ទីក្រុង Rimini ប្រទេស​អ៊ីតាលី។

លទ្ធផល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន៖
– ប្រេស៊ីល ៣-១ ជប៉ុន (២៥-១៥,​២៥-២៣,​២៩-៣១,២៥-១៦)
​- អាមេរិក ៣-០ ទួរគី (២៥-២១,​២៥-២៣,​២៥-២០)

ដូច្នេះ​លទ្ធផល​ប្រកួត​ចុងក្រោយ​​ថ្ងៃ​សុក្រ ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១ មាន៖
-វគ្គ​ចំណាត់​ថ្នាក់​លេខ៣ ជប៉ុន ប៉ះ ទួរគី (ម៉ោង​ ៩យប់)
-វគ្គ​ផ្ដាច់ព្រ័ត្រ ប្រេស៊ីល ប៉ះ អាមេរិក (ម៉ោង​១២:៣០​នាទី​យប់)

សូម​បញ្ជាក់​ក្រោយ​ចប់​ប្រកួត​វិល​ជុំ​១៥​ប្រកួត ក្នុង​ចំណោម​សមាជិក​ទាំង​១៦ក្រុម ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueបាន​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក។ ការ​ប្រកួត​ដែល​មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១។

ចំណែក​ចំណាត់​ថ្នាក់​ក្រុម​ដែល​ចូលរួម​មាន លេខ​៥ ចិន, លេខ៦ សាធារណរដ្ឋ​ដូមីនីក, លេខ៧​ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និង​លេខ​១៦ ថៃ៕

Telegram-Troryorng
Share.