យោងតាមការចុះផ្សាយរបស់ Sky Sport, Bleacher Report Football សារព័ត៌មាននៅប្រទេសអង់គ្លេសបានចុះផ្សាយថាក្លិបបាល់ទាត់មេឃខៀវ Man City រងការចោទប្រកាន់ពី Premier League ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនដងចម្លោះឆ្នាំ ២០០៩​ និង ២០១៨ ក្រោយស៊ើបអង្កេតអស់រយៈពេលបួនឆ្នាំ។

តើ Man City នឹងជួបបញ្ហាអ្វីខ្លះប្រសិនបើពិតដូចការចោទប្រកាន់ខាងលើ៖
-ផ្អាកការប្រកួត
-កាត់បន្ថយពិន្ទុ​
-លេងការប្រកួតមួយចំនួនឡើងវិញ​
-ដកឈ្មោះចេញពី Premier League​
-ផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ ​
-លុបឈ្មោះកីឡាករមួយចំនួនធំ​
-ជាមួយនឹងទណ្ឌកម្មផ្សេងទៀតដែល Premier League យល់ថាសមស្រប។

ខណ:ភាគី Man City មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចោទប្រកាន់ថាពួកគេបានបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនដងនៅក្របខណ្ឌ Premier League។ ប៉ុន្តែ Man City ជឿជាក់ថាពួកគេនឹងអាចឈ្នះរឿងក្តីខាងលើនេះ ដោយសម្អាងថាពួកគេមានភស្តុតាងដែលអាចបញ្ជាក់ថា Premier League បានជូនដំ​ណឹងនេះទៅកាន់ក្រុមសារព័ត៍មាន មុននឹងពួកគេ Premier League ប្រកាសការចោទប្រកាន់នេះជាផ្លូវការ។

លោក Pep Guardiola គ្រូបង្វឹក Man City និយាយអំពីបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ក្លិប Man City៖«នៅពេលក្លិប City ត្រូវបានចោទប្រកាន់រឿងបែបនេះ ខ្ញុំបានសាកសួរពួកគេ ហើយក្រុមប្រឹក្សាភិបាលប្រចាំក្លិបបានពន្យល់រឿងរ៉ាវទាំងអស់ប្រាប់ខ្ញុំ ហើយខ្ញុំក៏ជឿទុកចិត្តលើពួកគេ»។

លោក Pep បន្ត៖«ខ្ញុំបាននិយាយប្រាប់ពួកគេវិញថា បើអ្នកកុហកខ្ញុំ ថ្ងៃនោះខ្ញុំនឹងមិនបន្តនៅទីនេះទៀតនោះទេ។ ខ្ញុំនឹងចាកចេញ ហើយនិងមិនរាប់អានអ្នកទៀតដែរ»៕

Share.