ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទ ក្លិបបាល់ទាត់ Club Universidad Nacional រហស្សនាម Pumas ដែលកីឡាករ Dani Alves កំពុងប្រកបអាជីព នៅក្របខណ្ឌ Liga MX លីគកំពូលរបស់ប្រទេសម៉ិកស៊ិក បានបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារវ័យ៣៩ឆ្នាំនេះភ្លាមៗតែម្តង។

បន្ទាប់ពី Dani Alves ត្រូវបានចាប់ខ្លួនដោយតុលាការនៃប្រទេសអេស្ប៉ាញ កន្លងមក តារាម៉ូដែល Joana Sanh ត្រូវជាភរិយាកីឡាករ Dani Alves បានបង្ហោះសារលើបណ្តេញសង្គមថា៖«ខ្ញុំពិតជាមិនអាចទទួលយកបានឡើយ ក្នុងរយ:ពេលមួយសប្តាហ៍ប៉ុណ្ណោះ ខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ២នាក់ គឺម្តាយរបស់ខ្ញុំបានទទួលមរណភាពនៅដើមសប្តាហ៍ ហើយស្វាមីរបស់ខ្ញុំ (Dani Alves) ត្រូវបានប៉ូលីសចាប់ឃុំខ្លួន នៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ»៕

មកទល់ពេលនេះ អ្នកការពារក្តីរបស់ Dani Alves បានបញ្ជាក់ថា បុរសជនជាតិរប្រេស៊ីល រូបនេះបានយល់ព្រមបើកលិខិតឆ្លងដែនរបស់គាត់ និងព្រមឲ្យពាក់ឧបករណ៍តាមដានជាប់ជានិច្ចទៅលើរូបគេ ប្រសិនបើគាត់ត្រូវបានដោះលែង បើទោះបីជាមានការជំទាស់ពីសំណាក់រដ្ឋអាជ្ញារបស់អេស្ប៉ាញ ក៏ដោយ។ Alves ក៏ត្រូវរាយការណ៍ទៅតុលាការ ឬទៅអាជ្ញាធរឲ្យបានញឹកញាប់ រួមទាំងសកម្មភាពប្រចាំថ្ងៃរបស់គេ ហើយរូបគេក៏ជាប់បំរាមមួយទៀតគឺ មិនអនុញាតចូលទៅក្បែរតំបន ផ្ទះ ឬកន្លែងធ្វើការរបស់នារីជនបណ្តឹងក្នុងចម្ងាយ ៥០០០ ម៉ែត្រ។

គួរដឹងថាខ្សែការពារ Alves ធ្លាប់ប្រកបអាជីពនៅក្លិប Barcelona, Juventus, São Paulo, Paris Saint-Germain, Sevilla, Bahia និង Club Universidad Nacional ខណ:ក្នុងក្រុមជម្រើសជាតិប្រេស៊ីល រូបគេធ្លាប់ជាប់តាំងពីឈុត U20, ឈុត U23 និងឈុតធំ តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១៕

Share.