ប៉ៃលិន÷ សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងលេងល្បែងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ៤នាក់ក្នុងស្រុកសាលាក្រៅ។

នគរបាលការិយាល័យជំនាញស្រុកសាលាក្រៅបានប្រាប់ឲ្យដឹងថា មន្ត្រី និងកម្លាំងចម្រុះរបស់គណបញ្ជាការកងឯកភាពស្រុកសាលាក្រៅ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះបានចុះបង្រ្កាបបទល្មើសល្បែងស៊ីសងជល់មាន់ខុសច្បាប់មួយករណីឋិតនៅត្រង់ចំណុចដីចម្ការទុកចោលមួយកន្លែងក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនដែលប្រព្រឹត្តមានឈ្មោះដួង ផង់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែអន្ទាក់, ឈ្មោះសាទ យឹម ភេទ ប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិអូរកន្ធៀងវ៉ា, ឈ្មោះធាន ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់រក្សា និងឈ្មោះញ៉ែម សាន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាមួយករណីបង្ក្រាបខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន ៤គ្រឿង រួមទាំងសម្ភារ:ពាក់ព័ន្ធជាច្រើនទៀត។នគរបាលបន្តថា ជនបង្ក ក៏ដូចជាវត្ថុតាងត្រូវកម្លាំងផ្នែកជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.