ការប្រកួត​ពានរង្វាន់ជ្រើសរើសជើងឯក Cambodian League Cup 2023 នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១១ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​តទៅ។ ដោយ​ជំនួប​បើកឆាក​ដំបូងក្នុងពូល A ​គឺ ក្លិបបាល់ទាត់​វិសាខា នឹង​ត្រូវ​ជួប​ក្លិបព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park វេលាម៉ោង ៣:៤៥នាទីតទៅ។ ប្រកួតបើកឆាក​នេះ​ដែរ សារព័ត៌មាន​ត្រយង ទទួល​បាន​សិទ្ធិ​ផ្សាយផ្ទាល់​ផងដែរ។

កម្មវិធីប្រកួត សប្តាហ៍ទី១ ចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មាន​ដូច​ខាង​ក្រោម៖

ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣ បង្កើត​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូច​ជា​បង្កើន​បច្ចេក​ទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម។ តាម​ផែន​ការ​ពាន​រង្វាន់ Cambodian League Cup នឹងចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៣៕

Share.