សិល្បៈ​ជាតិ​៖ នៅ​រាត្រី​ថ្ងៃ​ទី​ ៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ នេះ​ ហាង​ពេជ្រ​របស់​លោក​ជំទាវ​ឧកញ៉ា​ ទ្រី​ ដាណា​ បាន​ប្រកាស​ទូត​សុច្ឆន្ទៈ​ថ្មី​ជា​ផ្លូវការ​ ដែល​សុទ្ធ​សឹង​តែ​ជា​ជួរ​មុខ​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​ អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ អ្នកនាង​ ពេជ្រ​ សោភា​ លោក​ ឆឹម​ សក្កដា​ និង​លោក​ សេង​ មង្គល​។

អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​

អ្នក​នាង​ ​ឱក​ សុគន្ធកញ្ញា​ គឺ​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ បាន​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់​ផ្អើល​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ហាង​ពេជ្រ​ ដាណា​ ទ្រី​។ នៅ​ក្នុង​រាត្រី​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ អ្នក​នាង​ក៏​បាន​គ្រង​នូវ​ឈុត​គ្រឿង​អលង្ការ​ពេជ្រ​ធម្មជាតិ​ដែល​មាន​តម្លៃ​ជិត ៤លាន​ដុល្លារ​ ដោយ មកុដ 151,825 $​ ខ្សែក​ តម្លៃ ​972,966.5$ ក្រវិល​តម្លៃ ​26,452$ ខ្សែដៃតម្លៃ 1,923,273.75$ កងដៃតម្លៃ 198,155.5$និង ចិញ្ចៀន​តម្លៃ ​361,212$ ។

អ្នក​នាង​ ពេជ្រ សោភា​

អ្នកនាង​ ពេជ្រ​ សោភា​ គឺ​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ហាង​ពេជ្រ​ ដាណា​ ទ្រី​ សាខា​ច្បារ​អំពៅ​ ដែល​បាន​ប្រកាស​កាល​ពី​អំឡុង​ដើម​ខែ ធ្នូ​ ឆ្នាំ ២០២២​កន្លង​មក​នេះ​។​ នៅ​ថ្ងៃ​ប្រកាស​ BA ជា​ផ្លូវការ​នៅ​សាខា​ព្រែក​ព្នៅ អ្នកនាង​ក៏​បាន​បង្ហាញ​នូវ​ឈុត​គ្រឿង​អលង្ការ​ពេជ្រ​ធម្មជាតិ​ដែល​មាន​តម្លៃ​ដល់​ក្បែរ ៤​លាន​ដុល្លារ រួមមាន​ខ្សែក​ស្វា​រ៉េ​ពេជ្រ​សុទ្ធ​ធម្មជាតិ​តម្លៃ 2,114,849.25$ ខ្សែ​ដៃ​ពេជ្រ តម្លៃ 700,475$ ចិញ្ចៀន​តម្លៃ 171,349​$។

លោក​ ឆឹម​ សក្កដា

ចំពោះ​តារា​សម្ដែង​ ឆឹម​ សក្កដា គឺ​ជា​ដៃ​គូ​ BA គ្រឿង​អលង្ការ​ពេជ្រ​ប្រចាំ​ហាង​ ដាណា​ ទ្រី​ ជាមួយ​នឹង​អ្នកនាង​​ ពេជ្រ​ សោភា​ រយៈ​ពេល​ពេញ​ ១​ឆ្នាំ​។ លោក ឆឹម សក្កដា បាន​បង្ហាញ​អលង្ការ​ពេជ្រ​ធម្មជាតិ​ ចិញ្ចៀនពេជ្រ 29759.5 $ និង​ នាឡិកា​ដៃ 29676,5$ នៅ​ពេល​វត្តមាន​ជាមួយ​អ្នក​នាង ពេជ្រ សោភា កាល​ពី​យប់មិញ​នេះ​។

លោក សេង មង្គល

សម្រាប់​តារា​សម្ដែង សេង មង្គល គឺ​ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល​ទទួល​ការងារ​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ហាង​ពេជ្រ​ ដាណា​ ទ្រី​។ លោក​ក៏​បាន​បង្ហាញ​ម៉ូដ​ចិញ្ចៀន​ពេជ្រ​ធម្មជាតិ​ដែលតម្លៃ 606,882$។

សូម​ជម្រាប​បន្ថែម​ថា​ ការ​បង្ហាញ​ទូត​សុឆន្ទៈ​ទាំង​ ៤​ ដួង​ប្រចាំ​ឱ្យ​ហាង​ពេជ្រ​ ដាណា​ ទ្រី​ គឺ​មាន​គោល​បំណង​នាំ​យក​អ្វី​ថ្មីៗ​មក​បង្ហាញ​ជូន​អតិថិជន​ទាំង​អស់​គ្នា​ ជា​ពិសេស​ការ​បង្ហាញ​នូវ​គ្រឿង​ពេជ្រ​ធម្មជាតិ​សុទ្ធ​លើ​ដង​ខ្លួន​ដែល​មាន​ តម្លៃ​រាប់​លាន​ដុល្លារ​ និង​ទំនុក​ចិត្ត​ គុណភាព​ ទើប​ជា​ហេតុផល​ធ្វើ​ឱ្យ​តារា​ល្បី​ៗ​ចាប់​អារម្មណ៍​ និង​កាន់​តែ​គាំទ្រ​ចំពោះ​ហាង​ពេជ្រ​ ដាណា​ ទ្រី​។ សម្រាប់​អតិថិថន​ដែល​ជាវ​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ​នៅ​ហាងពេជ្រ​ ដាណា​ ទ្រី​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ ក៏​ នឹង​មាន​ឱកាស​ចាប់​រង្វាន់​ ព្រម​ទាំង​បំពេញ​ឈ្មោះ​សម្រាប់​ផ្សង​សំណាង​យក​រថយន្ត​បន្ត​ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.