ក្លិបបាល់ទាត់ Al Hilal SFC ក្រោមការដឹកនាំរបស់លោក Ramón Díaz បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០២២-២៣ ក្រោយយកឈ្នះ Flamengo ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Ibn Batouta កាលពីរាត្រីថ្ងៃទី៧ ខែកុម្ភ: ទីក្រុង Tangier ប្រទេសម៉ារ៉ុក។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup៖
-ថ្ងៃទី៨ ឈានចូលព្រឹកថ្ងៃទី៩ ខែកុម្ភ: វេលាម៉ោង ២:០០រំលងអធ្រាត្រ Al Ahly ពីអេហ្ស៊ីប vs Real Madrid ពីអេស្ប៉ាញ នៅកីឡដ្ឋាន Prince Moulay Abdellah។

ទស្សនាវីដេអូហាយឡាយ Flamengo ប៉ះ Al Hilal៖

វគ្គដណ្តើមលេខ៣៖
-ថ្ងៃទី១១ ខែកុម្ភ: វេលាម៉ោង ១២:៣០នាទីយប់ (Flamengo ពីប្រេស៊ីល កំពុងរង់ចាំ) នៅកីឡដ្ឋាន Ibn Batouta

វគ្គផ្តាច់ព្រ័ត្រ៖
-ថ្ងៃទី១១ ខែកុម្ភ: វេលាម៉ោង ២:០០រំលងអធ្រាត្រ (Al-Hilal ពីអារ៉ាប៊ីសាអូឌីត កំពុងរង់ចាំ) នៅកីឡដ្ឋាន Prince Moulay Abdellah។

គួរដឹងថាពានរង្វាន់ FIFA Club World Cup បង្កើតឡើងដំបូងនៅឆ្នាំ ២០០០ បច្ចុប្បន្នមានអាយុកាល ២៣ឆ្នាំ ខណ: Real Madrid ឈ្នះច្រើនជាងគេសរុប ៤លើក, Barcelona ឈ្នះ៣លើក, Corinthians និង Bayern Munich ឈ្នះ២លើកដូចគ្នា៕

Share.