បើ​និយយាយ​ពី​ក្លឹប​ដែលមានពានរង្វាន់ច្រើនជាងគេក្នុង​ដៃ លោក​អ្នក​ប្រហែល​ជា​គិត​ថា Real Madrid, Bayern Munich, PSG ឬ Manchester United។ តែ​បើ​និយាយ​អំពី​ពាន​រង្វាន់​ច្រើន​បំផុត​ដែល​ក្លឹបបាល់ទាត់បានឈ្នះ នៅ​មាន​ក្លឹប​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នកនឹក​ស្មាន​មិន​ដល់​ថា​មាន​ពាន​រង្វាន់​ច្រើន​ជាង១០០សម្រាប់​ក្រុម។

ក្នុង​នោះ​ក្លិប​ Rangers FC ស្ថិតនៅប្រទេស​ស្កុតឡេន មាន១១៦ពាន លេខ២ គឺក្លិបAl Ahly SC ស្ថិតនៅ​ប្រទេស អេហ្ស៊ីប មាន ១១៤ពាន និងលេខ៣ ក្លិប Celtic FC ប្រទេស​ស្កុតឡេន មាន ១១៣ពាន ជា​អ្នក​ក្ដោបក្ដាប់​ពានរង្វាន់​ច្រើន​ជាង​គេ​គិត​ត្រឹម​ឆ្នាំ២០២៣​នេះ។

ក្លឹបបាល់ទាត់ដែលជោគជ័យបំផុត និង​ធ្លាប់​ឈ្នះពានរង្វាន់ច្រើនជាងគេមាន​ដូច​ខាង​ក្រោម៖

១៥. Atletico Penarol


ក្លិប​នេះ​មាន​ឈ្មោះពេញថា Club Atlético Peñarol បង្កើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៨៩១ ទីតាំង អ៊ុយរូហ្គាយ គ្រូបង្វឹកបច្ចុប្បន្នគឺលោក Alfredo Arias Trophies ឈ្នះពាន​រង្វាន់​សរុបចំនួន ៦១។

១៤. Manchester United

ឈ្មោះពេញ Manchester United Football Club ឈ្មោះហៅក្រៅ បិសាចក្រហម បានបង្កើតឡើង​នៅ​ឆ្នាំ១៨៧៨ ទីតាំងប្រទេស អង់គ្លេស គ្រូបង្វឹកបច្ចុប្បន្នលោក Erik ten Hag ឈ្នះពាន​រង្វាន់​សរុបចំនួន ៦៨។

១៣. Juventus

ឈ្មោះពេញ Juventus Football Club បង្កើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៨៩៧ ទីតាំង​ប្រទេសអ៊ីតាលី គ្រូបង្វឹកបច្ចុប្បន្នលោក Massimiliano Allegri ឈ្នះពាន​រង្វាន់​សរុបចំនួន៧០។

១២. AFC Ajax

ឈ្មោះពេញ Amsterdamsche Football Club Ajax Nickname de Godenzonen បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ១៩០០ ទីតាំងនៅប្រទេសហូឡង់ គ្រូបង្វឹកបច្ចុប្បន្នលោក John Heitinga Trophies ឈ្នះ​ពាន​រង្វាន់​សរុបចំនួន ៧៦។

១១. Barcelona


ឈ្មោះពេញ Futbol Club Barcelona បង្កើតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៨៩៩ ទីតាំប្រទេស អេស្បាញ គ្រូបង្វឹកបច្ចុប្បន្នលោក Xavi Hernandez ឈ្នះពាន​រង្វាន់​សរុបចំនួន ៧៦។

១០. Olympiacos F C

ឈ្មោះពេញ Olympiacos Club of Fans of Piraeus បង្កើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩២៥ ទីតាំងប្រទេសក្រិក គ្រូបង្វឹកបច្ចុប្បន្នលោក Míchel Trophies ឈ្នះពាន​រង្វាន់​សរុបចំនួន៧៩។

៩. F C Porto


ឈ្មោះពេញ Futebol Clube do Porto បង្កើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៨៩ ទីតាំប្រទេស ព័រទុយហ្គាល់ គ្រូបង្វឹកបច្ចុប្បន្នលោក Sergio Conceicao ឈ្នះពាន​រង្វាន់​សរុបចំនួន ៨១។

៨. Bayern Munich

ឈ្មោះពេញ FC Bayern Munich បង្កើតឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ១៩០០ ទីតាំងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ គ្រូបង្វឹកបច្ចុប្បន្នលោក Julian Nagelsmann ឈ្នះពាន​រង្វាន់​សរុបចំនួន៨២។

៧. S. L. Benfica

ឈ្មោះពេញ Sport Lisboa e Benfica បង្កើតថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩០៤ ទីតាំងប្រទេស ព័រទុយហ្គាល់ គ្រូបង្វឹកបច្ចុប្បន្នលោក Nelson Verissimo ឈ្នះពាន​រង្វាន់​សរុបចំនួន ៨៤។

៦. Club Nacional de Football


ឈ្មោះពេញ Club Nacional de Football បង្កើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៨៩៩ ទីតាំងប្រទេស អ៊ុយរូហ្គាយ គ្រូបង្វឹកបច្ចុប្បន្នលោក Ricardo Zielinski ឈ្នះពាន​រង្វាន់​សរុបចំនួន៨៨។

៥. Liverpool

ឈ្មោះពេញ Liverpool Football Club បង្កើតឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៩២ ទីតាំងប្រទេស អង់គ្លេស គ្រូបង្វឹកបច្ចុប្បន្នលោក Jurgen Klopp Trophies ឈ្នះពាន​រង្វាន់​សរុបចំនួន៩០។

៤. Real Madrid


ឈ្មោះពេញ Real Madrid Club de Futbol បង្កើតឡើងនៅថ្ងៃទី៦ ខែមិនា ឆ្នាំ១៩០២ ទីតាំងប្រទេស អេស្បាញ គ្រូបង្វឹកបច្ចុប្បន្នលោក Carlo Ancelotti Trophies ឈ្នះពាន​រង្វាន់​សរុបចំនួន៩៤។

៣. Celtic FC

ឈ្មោះពេញ The Celtic Football Club បង្កើតឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៨៨៧ ទីតាំប្រទេស ស្កុតឡេន គ្រូបង្វឹកបច្ចុប្បន្នលោក Ange Postecoglou ឈ្នះពាន​រង្វាន់​សរុបចំនួន១១៣។

២. Al Ahly SC


ឈ្មោះពេញ Al Ahly Sporting Club បង្កើតឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩០៧ ទីតាំងប្រទេស អេហ្ស៊ីប គ្រូបង្វឹកបច្ចុប្បន្នលោកMarcel Koller ឈ្នះពាន​រង្វាន់​សរុបចំនួន១១៤។

១. Rangers FC

ឈ្មោះពេញ Rangers Football Club បង្កើតឡើងនៅខែមីនា ឆ្នាំ១៨៧២ ទីតាំងប្រទេស ស្កុតឡេន គ្រូបង្វឹកបច្ចុប្បន្នលោក Michael Beale ឈ្នះពាន​រង្វាន់​សរុបចំនួន ១១៦៕

Share.