ស្ថាប័ន​ប្រដាល់​ធំបំផុតលំដាប់ពិភពលោករបស់អាស៊ី ONE Championship នឹង​រៀប​ចំការប្រកួត​ថ្មី​មួយ​នៅថ្ងៃសុក្រនេះ។ កម្មវិធីដែល​មាន​ឈ្មោះ​ថា ONE Friday Fights ក្នុង​នោះ​ក៏​មាន​កីឡា​កេ​កម្ពុជា​មួយ​រូប​នឹង​ចូល​រួម​ប្រកួត​ផង​ដែរ។

កីឡាករអ្នកលេងគុនចម្រុះកម្ពុជា អាន ប៊ុនហួរ នឹង​ប៉ះកីឡាករថៃ Chaongoh Jitmuangnon ក្នុង​ប្រភេទទម្ងន់ Flyweight Mouy Thai ប្រកួត​ក្នុងកីឡដ្ឋាន Lumpinee Stadium ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រ ទី១០ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខនេះ។

Share.