សិល្បៈ​​ជាតិ​៖ តារា​ចម្រៀង​ប្រុស​ជួរ​មុខ​ប្រចាំ​ផលិត​កម្ម​ហង្សមាស​ ឆន​ សុវណ្ណរាជ​ បាន​ចេញ​មក​ទម្លាយ​អារម្មណ៍​នៅ​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ឱ្យ​មហាជន​អ្នក​គាំទ្រ​ដឹង​ថា​ លោក​​មាន​អារម្មណ៍​ខក​ចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​បាន​ដឹង​ថា​មនុស្សស្រី​ជិត​ដិត​​ម្នាក់​​ស្រឡាញ់​រាប់​អាន​ដូច​ប្អូន​ ចូល​មក​​បង្កើតមិត្ត​ភាព​រាប់​អាន​ក្លែង​ក្លាយ​អស់រយៈ​ពេល​ជាង​​ ១០​ ឆ្នាំ​មក​ហើយ បែរ​ជា​បោក​ប្រាស់​ទំនុកចិត្ត​របស់​លោក​​ទៅ​វិញ​។

ត្រយង​សូម​ដក​ស្រង់​ការ​បង្ហោះ​របស់​តារាចម្រៀង​ ឆន​ សុវណ្ណ​រាជ​ នៅ​ថ្ងៃ​ទៅ​ ៧​ ខែ​កុម្​ភៈ នេះ​ទាំង​ស្រុង​ថា​៖​ «​អ្នក​ជិត​ដិត​! ស្រលាញ់​បង​ណាស់​ បង​ប្រុស​ ចុង​ក្រោយ​លេង​បង​ប្រុស​ម៉ា​ផ្អែម​មាត់​។​ អរគុណ​ ការ​ស្រលាញ់​ក្លែង​ក្លាយ​របស់​ប្អូន​ស្រី​រយៈ​ពេល​ ១០​ ឆ្នាំ​ជាង​មក​នេះ​!​ អ្នកមកក្បែរ​ខ្ញុំ​ ដើម្បី​យក​ក្រេឌីត​តែ​ប៉ុណ្ណោះ​ ស្តាយទឹកចិត្ត​ការ​ស្រលាញ់​ អស់​ពី​ពោះ​ទៅ​អ្នក​ ស្តាយ​​ពេល​​វេលា​​ លះ​បង់​ទុក​អ្នក​ដូច​ជា​ប្អូន​ស្រី​បង្កើត​ចុង​ក្រោយ​ដឹង​រឿង​បាក់​ចង្កេះ​។ លើក​ទី​មួយ​ លើក​លែង​ឱ្យ​តែ​លើក​នេះ​ good​ bye​ my​ love​ bye​ forever​ អ្នក​មើល​ការ​ផុស​របស់​ខ្ញុំ​មួយ​នេះ​ សូម​ប្រុង​ប្រយ័ត្ន​បន្តិច​ណា​ជា​ពិសេស​រឿង​លុយ​កាក់​ ខ្ញុំ​អត់​ដឹង​រឿង​ហើយ​ក៏​មិន​ទទួល​ខុស​ត្រូវ​ដែរ​! អារម្មណ៍​ពេល​នេះ​ ឆ្អែត​ហើយ​ក៏​ខ្លាច​មនុស្ស​បំផុត​ដែរ​ កែ​ខ្លួន​ទៅ​ណា​អាណិត​គ្រួសារ​នឹង​អ្នក​ផ្ទះ​ អរគុណ​ហើយ​ក៏​ខ្លាច​បំផុត​ដែរ​ អ្នក​ជិត​ដិត​»​។​

យ៉ាង​ណា​មិញ​ ​លោក​ ឆន​ សុវណ្ណរាជ​ មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​របស់​មនុស្ស​ស្រី​ដែល​រៀប​រាប់​ដូច​ខាង​លើ​នេះ​​ទេ ប៉ុន្តែ​ អ្នកគាំទ្រ​របស់​លោក​​បាន​ដាក់​ការ​សង្ស័យ​ថា​ មកពីរឿងលុយកាក់ ឬ​រឿង​ប្រើ​ឈ្មោះ​របស់​លោក​ដើរ​បោក​លុយ​អ្នក​ផ្សេង​ៗ​ រហូត​ដល់​ថ្នាក់​តារា​ប្រុស​រូប​នេះ​ប្រាប់​ឱ្យ​គ្រប់​គ្នា​ប្រុង​ប្រ័យត្ន​បំផុត​ ហើយ​លោក​ក៏​មិន​ទទួល​ខុស​ត្រូវ​ដែរ ​ប្រសិន​បើ​មាន​ករណី​ណា​មួយ​ដែល​កើត​មាន​ឡើង​។

Share.