រឿង​រ៉ាវ​ប្លែក​ៗ​៖ ប្រសិន​បើ​លោក​អ្នក​មាន​ឱកាស​បាន​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ហើយ​បាន​ទី​ទស្សនា​ទីកប់​សព​ Pere-Lachaise ដែល​ជា​ទី​កប់​សព​ដ៏​ធំជាង​គេ​របស់​ក្រុង​ប៉ារីស​ ​លោក​អ្នក​នឹង​មាន​ឱកាស​បាន​ជួប​រូប​ចម្លាក់​ Victor Noir ដែល​ជា​រូបចម្លាក់​បុរស​ដេក​ផ្ងារ​ ក្នុង​កាយវិការ​ធម្មតា​មិន​មាន​អ្វី​ខុស​ប្លែក​ពី​គេ​នោះ​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​មិន​ប្រក្រតី​នោះ​គឺ​ រូប​ចម្លាក់​បុរស​រូប​នេះ​ជា​រៀងរាល់​ថ្ងៃ​តែងតែ​ត្រូវ​នារីៗ​មក​ពី​ជុំវិញ​ពិភពលោក​មក​ស្ទាប​អង្វែល​ត្រង់​តំបន់​ពិសេស​ រហូត​ក្លាយ​ជា​ផ្នូរសព​ប្រវត្តិសាស្ត្រ​១៨+។ និយាយ​មក​ដល់​ចំណុច​នេះ​លោក​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​តើ​រូប​ចម្លាក់មួយ​នេះ​មាន​ប្រវត្តិ​យ៉ាងណា​?

តាម​ពិត​ទៅ​ Victor Noir កាល​នៅ​រស់​គឺ​គ្រាន់​តែ​ជា​អ្នក​កាសែត​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ គេ​មាន​ជីវិត​រស់​នៅ​ក្នុង​អំឡុង​ចុង​សត្សវត្សរ៍​ទី១៩។ ការ​ស្លាប់​របស់​លោក​បណ្ដាល​មក​ពី​អំពើ​ហិង្សា​រវាង​ក្រុមហ៊ុន​កាសែត​និង​ពយក​វណ្ណៈ​អភិជន​នៅ​ក្នុង​ប្រទេស​បារាំង​ ធ្វើ​ឱ្យ​លោក​ត្រូវ​បានគេ​បាញ់​សម្លាប់​។ ការ​ស្លាប់​របស់​លោក​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្ដើម​ប្រឆាំង​នឹង​វណ្ណៈ​សក្តិភូមិ​ក្នុង​ប្រទេស​បារាំង​។ ក្រៅ​ពី​នេះ​លោក​​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​ពង្រីក​ពូជពង្ស​និង​ការ​រួម​ភេទ​ផង​ដែរ​។

Victor គឺជា​មនុស្ស​ធម្មតា​ម្នាក់​។ លោក​មាន​ជីវិត​រស់​អំឡុង​ចាប់​ពី​ឆ្នាំ​១៨៤៨ ដល់​ឆ្នាំ​១៨៧០​។ការ​ចាប់​ផ្ដើម​អាជីព​ដំបូងរបស់​លោក​ លោក​បាន​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនា​វដ្ដី​មួយ​ឈ្មោះ​ «La Marseillaise» នៅ​​ប៉ា​រីស​។ លោក​មិន​ត្រូវ​បាន​អ្នក​រួម​ការងារ​​ពេញ​ចិត្ត​ប៉ុន្មាន​នោះ​ឡើយ​ ហើយ​ចំពោះ​ករណី​នេះ​មិន​ដឹង​ថា​ជាការ​ពិត​ឬ​យ៉ាង​ណា​ដែរ​គ្រាន់​តែ​មាន​ការ​ចុះ​ផ្សាយ​តាម​កាសែត​ជា​ច្រើន​សុទ្ធ​តែ​លើក​មក​បែប​នេះ​។ មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ប្រហែល​ជា​អ្នក​ទាំង​នោះ​ច្រណែន​នឹង​កាណុង​ដែល​ស្ថិត​នៅ​ក្នុង​ខោ​របស់​លោក​ទើប​នាំ​គ្នា​​និយាយ​មិន​ល្អ​ពី​លោក​។

​ថ្ងៃ​មួយ​ជា​ចៃ​ដន្យ​អាក្រក់​ Victor បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ បងប្អូន​ជីដូន​មួយ​របស់​ព្រះ​ចៅ​អធិរាជ​ ណាប៉ូឡេអុង​ ទី៣ ព្រះអង្គម្ចាស់​ Pierre Bonaparte មាន​កំហឹង​យ៉ាង​ខ្លាំង​ព្រោះ​តែ​ចំណង​ជើង​និង​សាច់​រឿង​ដែល​ចេញ​ផ្សាយ​នៅ​ទស្សនា​វដ្ដី​ «La Marseillaise» ។ ដោយ​សារ​តែ​មូលហេតុ​នេះ​ធ្វើ​ឱ្យ​ទ្រង់​បបួល​និពន្ធ​នាយក​ទស្សនាវដ្ដី​ទៅ​ជួប​តទល់​។ តំណាង​ឱ្យ​និពន្ធ​នាយក​របស់​ខ្លួន​ Victor បាន​ចូល​ទៅ​ជួយ​កែ​សម្រួល​ខ្លឹម​សារ​។ ខណៈ​ដែល​ Victor Noir ស្ថិត​នៅ​ចំកណ្ដាល​នៃ​ជំលោះ​រវាង​ភាគី​ទាំង​ពីរ​ ព្រះអង្គម្ចាស់​មិន​អាច​ទប់​កំហឹង​ជាប់​ទ្រង់​បាន​ដក់​កាំភ្លើង​ហើយ​បាញ់​សម្លាញ់​ Victor។

បន្ទាប់​ពី​ការ​បាត់​បង់​ជីវិត​របស់​ Victor Noir សិល្បករ​សូន​រូប​បាន​ឆ្លាក់​រូប​លោក​ធ្វើ​ជា​ស្ពាន់​​នៅ​ពី​ខាង​លើ​ផ្នូរ​កប់​សព​របស់​លោក​ ហើយ​ដោយ​សារ​តែ​រូប​ចម្លាក់​ដែល​ធ្វើ​បាន​ប្រៀប​ដូច​ជារាង​​មនុស្ស​ពិត​ៗ​ពិសេស​តំបន់​បរិវេណ​ខាង​មុខ​មាន​ទំហំ​ធំ​និង​លយ​ចេញ​មក​ខាង​ក្រៅ​ទល់​ខោ​ ធ្វើ​ឱ្យ​រូប​ចម្លាក់​នេះ​ក្លាយ​ជា​ទីចាប់​អារម្មណ៍​ជា​ពិសេស​មាន​នារីៗ​ជា​ច្រើន​ចង់​មក​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក​ និង​យក​ដៃ​មក​ស្ទាប​ថា​តើ​បរិវេណ​តំបន់​ពិសេស​នោះ​មាន​​ទំហំ​ធំ​ពិត​មែន​ឬ​ក៏​អត់?

ដោយ​សារតែ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តំបន់​ពិសេស​របស់រូប​ចម្លាក់​​ Victor Noir ត្រូវ​បាន​ស្រីៗស្ទើ​ពាសពេញ​ពិភព​លោក​​ស្ទាប​អង្អែល​តាំង​ពី​ជំនាន់​មក​ទៅ​ជំនាន់​មួយ​ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ទៅ​ហើយ​។

សព្វថ្ងៃ​នេះ​រូប​ចម្លាក់​ Victor Noir បាន​ប្រែ​ក្លាយ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​គេ​ជឿ​ទៅ​លើ​រឿង​បន្ត​ពូជ​ ដោយ​អ្នក​ទេស​ចរណ៍​​ជា​ស្ត្រី​រមែង​មក​ថើប​ មក​អង្អែល​ត្រង់​តំបន់​ពិសេស​ដើម្បី​សុំ​ពរ​ឱ្យ​ខ្លួន​មាន​កូន​ឬ​សុំ​នៅ​ក្នុង​រឿង​គូ​ស្រករ​ ដោយ​មាន​អ្នក​ខ្លះ​ទៀត​ដល់​ថ្នាក់​ធ្វើ​ឥរិយាបទ​ដូច​ជា​ខ្លួន​កំពុង​តែ​រួម​ភេទ​ជាមួយ​នឹង​រូប​ចម្លាក់​នេះ​ក៏​សឹង​មាន​ ចំណែក​ឯ​គូ​ស្នេហ៍​វិញ​បាន​នាំ​គ្នា​មក​អង្អែល​តំបន់​ពិសេស​ដើម្បី​ឱ្យ​ស្នេហា​ពួក​គេ​ស្រលាញ់​គ្នា​យូរ​អង្វែង​។

បច្ចុប្បន្នរូប​ចម្លាក់​ Victor នៅ​ត្រង់​ចំណុច​ពិសេស​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​មាន​លក្ខណៈ​បែក​ពណ៌​​និង​មាន​​ពណ៌​​ខុស​ពី​ពណ៌​ដើម​របស់​រូប​ចម្លាក់​ រហូត​ដល់​មាន​ពេល​ខ្លះ​អាជ្ញាធរ​បារាំង​បាន​បញ្ជា​ឱ្យ​មាន​ការ​ដាក់​របង​ការពារ​ដើម្បី​​ឱ្យ​ដួង​វិញ្ញាណ​របស់​លោក Victor បាន​ស្ងប់​សុខ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​បាតុកម្ម​ពី​អ្នក​ទេសចរណ៍​ទើប​ចាំ​បាច់​ត្រូវ​តែ​រុះរើ​របង​ចោល​វិញ​។ រូប​ចម្លាក់​ Victor នៅ​តែ​ស្ថិតនៅ​ក្នុង​តំបន់​កប់​សព​ Pere-Lachaise ដូច​មុន ដូច្នេះ​បើ​សិន​ជា​លោក​អ្នក​បាន​ឱកាស​ទៅ​ដើរ​កម្សាន្ត​នៅ​ប៉ារីស​ អាច​ឆ្លៀត​ចូល​ទៅ​មើល​រូប​ចម្លាក់​របស់​លោក​បាន​៕

​​​

Share.