ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER រដូវកាលឆ្នាំ២០២២ បាន​ប្រកាស​ចាប់​បើក​ចុះ​ឈ្មោះ​ពីថ្ងៃ​នេះ​តទៅ​រហូត​ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដែល​គ្រោង​នឹង​យក ២០​ក្រុម​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង។

តាម​គម្រោង​ការ​ប្រកួត​ពានរង្វាន់បាល់ទាត់ក្នុងសាល TIGER រដូវកាលឆ្នាំ២០២២ គ្រោងនឹងចាប់ ផ្ដើមចាប់​ពី​ថ្ងៃទី០៤ ខែមីនា ដល់​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មុនព្រឹត្តិការណ៍​ស៊ីហ្គេម​នៅកម្ពុជា មកដល់។

សម្រាប់​បងប្អូន​ដែល​មាន​ក្រុម​ចង់​ចុះឈ្មោះចូលរួម អាច​សួរ​នាំ​ព័ត៌មានបន្ថែម​តាម​លេខទូរសព្ទ ០១២ ៨០៥ ៣៨៨ ឬ ០៧០ ៣៩ ៤៩ ៨៩។

សូមបញ្ជាក់ថា កន្លង​ទៅ​ក្រុមដោនថោនស្ពត បាន​ក្រុមតំណាងកម្ពុជា ចូលរួម​ការ​ប្រកួតពានរង្វាន់​ហ្វូតសាល​ក្របខណ្ឌអាស៊ានឆ្នាំ២០២២ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ៕

ក្រុមដោនថោនស្ពត
Share.