សិល្បៈ​អន្តរជាតិ​៖ ជា​រៀងរាល់​ឆ្នាំ​​គេហទំព័រ​ Fanza ដែល​ជា​គេហទំព័រ​ខចែក​ចាយ​មាតិការ​ភាពយន្ត​មនុស្ស​ធំ​ឬ​ភាព​យន្ត​18​+​​ ជួរ​មុ​ខ​របស់​ជប៉ុន​ នឹង​បង្ហាញ​លទ្ធផល​ភាពយន្ត និង​តារា​សម្ដែង​ពេញ​និយម​ជួយ​ជំរុញ​ឱ្យ​ភាពយន្ត​លក់​ដាច់​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ស្រីស្អាត​វ័យ​២៤​ឆ្នាំ​ Saika Kawakita តារា​សម្ដែង​ពី​ផលិតកម្ម​ S1 ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​លក់​ដាច់​ជាង​គេ​បំផុត​លំដាប់​លេខ​១។

Saika Kawakita ក្រោយ​វិល​ត្រលប់​ចូល​ក្នុង​រង្វង់​សិល្បៈ​វិញ​ ស្រាប់​តែ​ក្លាយ​ជា​តារា​សម្ដែង​ជួរ​មុខ​ក្នុង​រង្វង់​សិល្បៈ​ភាពយន្ត​បែប​18+​របស់​ជប៉ុន​ក៏​អាច​ថា​បាន​ ព្រោះ​ថ្មីៗ​នេះ​សាមី​ខ្លួន​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ AV ដែល​រក​ចំណូល​ច្រើន​ជាង​គេ​បំផុត​លំដាប់​លេខ​១​នៅ​លើ​គេហទំព័រ​ Fanza ដែល​លទ្ធផល​នេះ​ស្ដែង​ចេញ​ពី​ការ​ព្យាយាម​បណ្ដុះ​បណ្ដាល​និង​អភិវៃឌ្ឍ​សមត្ថភាព​សម្ដែង​របស់​តារា​រូប​នេះ​។

សម្រាប់​ Saika Kawakita សព្វ​ថ្ងៃ​នេះ​ទើប​តែ​មាន​អាយុ​២៤​ឆ្នាំ​ នាង​កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៩៨ នា​ក្រុង​ឈិ​ប៉ាក់​ ប្រទេស​ជប៉ុន​។ យុវតី​រូប​នេះ​ចាប់​ផ្ដើម​បោះ​ជំហាន​ចូល​រង្វង់​សិល្បៈ​មនុស្ស​ធំ​ 18+ ​នៅ​ឆ្នាំ​២០១៨​ ប៉ុន្តែ​ក្រោយ​មក​នាង​ស្រាប់​តែ​បាត់​មុខ​ពី​រង្វង់​សិល្បៈ​សម្ដែង​ រហូត​ដល់​ឆ្នាំ​២០២១ នា​ង​ក៏​បាន​ត្រលប់​មក​សម្ដែង​​និង​មាន​សាច់​រឿង​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ជា​ច្រើន​រឿអ​ រហូត​ធ្វើ​ឱ្យ​នាង​បាន​ក្លាយ​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​។

ជីវិត​ឯកជន​ Saika Kawakita គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សិល្បៈ​ ហ្វេសសិន ​និង​សម្រស់​ ជា​ពិសេស​នោះ​នាង​គឺជា​មនុស្ស​ដែល​ស្រលាញ់​ឆ្មា​ជា​ទី​បំផុត​។ Saika ចូលចិត្ត​ស្ដាប់​ចម្រៀង​ និង​មើល​ភាពយន្ត​ ដូច្នេះ​សម្រាប់​បុរស​ៗ​ដែល​ចង់​តាម​ដាន​ខ្សែ​ជីវិត​ឯក​ជន​និង​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​របស់​នាង​អាច​តាម​ដាន Instagram របស់​នាង​ដែល​មាន​ឈ្មោះ​ថា​ Saika_Kawakita_Official ឬ​ Twitter Saika_Kawakita ដូច​គ្នា​៕

Share.